ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១៤នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ខែ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក មានករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយសារកូន បើកបរ គោយន្ដមិនប្រយ័ត្នធ្លាក់ម្ដាយបណ្ដាយឲ្យកិនស្លាប់នៅកន្លែងកើតហេតុ។
អ្នកបើកគោយន្តឈ្មោះ ស៊ឹម ហួន ភេទប្រុស អាយុ១៩ឆ្នាំ និងម្ដាយ ឈ្មោះ លី ឃីម ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៥និង៣០នាទី នាទីមានករណីគ្រោះថ្នាក់ចរាចរកើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ រវាង(រថយន្តបុកអ្នកថ្មើជើង)បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់នៅកន្លែងកើតហេតុ)។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកបង្ករឡើងដោយរថយន្តម៉ាកសាំងយ៉ុងពណ៍ស ពាក់ស្លាកលេខសៀមរាប2B5045បើកដោយ ឈ្មោះយឹមយឿន ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានបើកទៅបុកអ្នកថ្មើជើងដើរឆ្លងកាត់ផ្លូវឈ្មោះ ឡុងសុដេត ភេទស្រី អាយុ37ឆ្នាំ រស់នៅភូមិទួលអំពិលឃុំស្រឡៅស្រុកបារាយណ៌ ខេត្តំពង់ធំ។
មូលហេតុថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នរួមផ្សំ និងរថយន្តបើកបរក្នុងល្បឿនលឿនផងនោះក៏បណ្ដាលឲ្យបុកជនរងគ្រោះតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចប្រគល់សាកសពឲ្យ សាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រង់ចាំការដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រទ្ធី