ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថស្រុកឃាត់ខ្លួន ខណៈដែលបានប្រើហិង្សាដោយយកកាំបិតកកុកកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចប៉ុណ្ណោះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចិន ចេន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស្វាយ ឌឿន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកសិក រមានទីលំនៅ ភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ ពួកគេកំពុងអង្គុយនិយាយគ្នាលេងដូចធម្មតា ប្រមាណនៅវេលាម៉ោង១០យប់ ស្រាប់តែលឺសូរសម្លេងជម្លោះពាក្យសំដីនឹងគ្នាយ៉ាងខ្លាំង ក្រោយមក ស្រាប់តែជនសង្ស័យបានទាញយកកាំបិតកកុកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងនាំយកជនរងគ្រោះមកកាន់មន្ទីរពេទ្យស្រុក និងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន