ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់សង្ស័យរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងស្រះទឹកបង្កឲ្យមានការ​ភ្ញាក់ផ្អើលឆោឡោ​ដល់ក្រុមគ្រួសារ និងសមត្ថកិច្ចមូលដ្ឋាន មកជួយសង្គ្រោះធ្វើចលនាដៃជើង ប៉ុន្តែអកុសលយឹតពេលទៅហើយ មិនអាចជួយបាននោះទេ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ស៊ិម សុគន្ធា អាយុ២៩ឆ្នាំ មុខរបរកសិករមានទីលំនៅ ក្នងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារស្ត្រីរងគ្រោះសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍ឃុំស្វាយតាយាន គ្រូពេទ្យ ព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជារអឺលជើងធ្លាក់ចូលស្រះទឹកមែន ខណៈមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖