ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប៉ូលិសចាប់ឃាត់ខ្លួនខណៈកំពុងធ្វើសកម្មភាពលក់ថ្នាំញៀនជាក់ស្តែង និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ១តូច១ ។កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរតេះភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ សាមឿន (ហៅ ម៉ូម ) ភេទប្រស អាយុ៤៨ឆ្នាំ មុខរបរមិនពិត និងស្នាក់នៅបន្ទប់ជួលផ្លូវលំ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានជំនាញស្រាវជ្រាវហើយកំណត់មុខសញ្ញាបានជាក់ស្តែងទើបឈានដល់ការឃាត់ខ្លួន និងដកហូតវត្ថតាងថ្នាំញៀនចំនួន២កញ្ចក់ធំ១តូចច១តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖