ព័ត៌មានទាន់ហេតុការណ៍៖

សត្វជ្រូកច្រើនក្បាលត្រូវបានកងរាជអាវុធហត្ថជួយដឹកមករកទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ចាត់​ឲ្យកម្លាំងកងរាជអាវុធហត្ថ ចុះទៅកាន់មូលដ្ឋាន​នានាក្នុងស្រុកព្រៃនប់ ដែលកំពុងទទួលរងផលប៉ះពាល់ពីជំនន់​ទឹកភ្លៀង ដេីម្បីត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋនាព្រឹក​ថ្ងៃ​ទី​១​៧ ​ខែ​សីហា​ ឆ្នាំ​២០១៧​នេះ ​។

បើតាមមន្ត្រីកងរាជអាវុធហត្ថនៅប្រចាំការតាមមូលដ្ឋានដែលមានជំនន់ទឹកភ្លៀងឲ្យដឹងថា គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃ១៧ សីហា ២០១៧នេះ មានផ្ទះប្រជាពលរដ្ឋខ្លះនិងកន្លែងចិញ្ចឹមសត្វមួយចំនួនបានលិចលង់ ដូចជាកន្លែងចិញ្ចឹមជ្រូកមួយកន្លែងដែលមានម្ចាស់ឈ្មោះ សិទ្ធិចាន់ សេរី ភេទស្រី អាយុ៤០ឆ្នាំ នៅតាមផ្លូវសម្តេចសង្ឃទេព វង្សដែលមានជ្រូកសរុប១១៥ក្បាល ត្រូវបានកងរាជអាវុធហត្ថជួយរំដោះដឹកចេញរកទីទីទួលសុវត្ថិភាព៕ ឆ្លាម សមុទ្រ


ចែករំលែក៖