ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៣៦ ត,ព ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ លោក លី ចន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងនោះបានចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈ្មោះ ហេង ប៊ុនពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធ ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យដែល ត្រូវបានកម្លាំងអធិការនគរបាលស្រុកឃាត់ខ្លួន បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕ ប៉ែន នួន