ព័ត៌មានទាន់ហេតុការណ៍៖

បិទវគ្គហ្វឹកហ្វឺនជំនាញសារព័ត៌មានរដ្ឋបាលអគ្គបញ្ជាការដ្ឋានខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបព្ជាាការរង កងយោធ ពលខេមរភូមិន្ទ (ខ.ភ.ម.) នាយកទីចាត់ការហ្វឹកហ្វឺនបានកោតសរសេីរនិងវាយ តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ទីចាត់ការហ្វឹកហ្វឺននិងទីចាត់ការឃោសនា ព័ត៌មានអគ្គបព្ជាាការដ្ឋាន ខ.ភ.ម. សហ ការគ្នាបានល្អ ក្នុងកិច្ចដំណេីរការបេីកវគ្គ សិក្សាជំនាញសារព័ត៌មាន និងការងាររដ្ឋ បាលប្រព្រឹត្តទៅដោយរលូននិងទទួល លទ្ធផលល្អ ។

លោកនាយឧត្តមសេនីយ៍លេីកឡេីងបែបនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញសារព័ត៌មាននិងរដ្ឋបាលកាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៧នៅសាលប្រជំុអគ្គបព្ជាាការដ្ឋាន ខ.ភ.ម.។

ក្នុងនោះលោកនាយឧត្តមសេនីយ៍ទទួលការងារហ្វឹកហ្វឺនបានសង្កត់ធ្ងន់ថា ក្នុង ដំណាក់កាលកំណែទម្រង់ខ.ភ.ម. ការ កសាងធនធានមនុស្ស គឺជាអាទិភាពមួយ ដ៏ចម្បង ដែលបណ្ដាកងឯកភាព ត្រូវយក ចិត្តទុកខដាក់បណ្ដុះបណ្តាលជំនាញ មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារ កិច្ចសម្រេចបានល្អ តាមបទបព្ជាាដែល ថ្នាក់លេីប្រគល់ឲ្យ។

ក្នុងរបាយការណ៍របស់លោកឧត្តម សេនីយ៍ទោ អ៊ុក សារឹម នាយករង ទីចាត់ការ​ហ្វឹកហ្វឺនគណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គសិក្សានេះរៀបចំឡេីងដោយទីចាត់ការហ្វឹកហ្វឺន សហការជាមួយទីចាត់ការ ឃោសនា ព័ត៌មាន អគ្គបព្ជាាការដ្ឋានរយៈ ពេលរៀនសូត្រ៥៨ថ្ងៃ មានកម្មសិក្សាការី ៧១នាក់មកពីស្ថាប័នកងឯកភាពចំណុះ។ លទ្ធផលពេលបព្ចាប់វគ្គ និទ្ទេសល្អ២០ នាក់ ល្អបង្គួរ ២៥ នាក់ និងមធ្យម១៤នាក់ ។

លោកឧត្តមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការ ឃោសនា ព័ត៌មាន អគ្គបព្ជាាការ ខ.ភ.ម. បានបព្ជាាក់ថា ស្រប តាមការរីកចម្រើននៃបច្ចេកវិទ្យាទំនេីបការ ងារព័ត៌មានគឺជាវិស័យអាទិភាពមួយដែល មានការវិវត្តចាំបាច់ និងទាន់សភាពការណ៍ ព្រមទាំងធនធានមនុស្ស និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ ។ លោកកោតសរសេីរ ដល់ថ្នាក់ដឹកនាំអគ្គបព្ជាាការដ្ឋានដែលបានជំរុញ ឧបត្ថម្ភ សម្ភារ ថវិកាដល់វគ្គសិក្សា ដំណេីរការដោយរលូន និងទទួលផ្លែផ្កា ។

ក្នុងឱកាសនោះផងដែរលោកនាយឧត្តមសេនីយ៍ ក៏បានក្រេីនរំឮកដល់កម្មសិក្សាការី ដែលទេីបបព្ចាប់ការសិក្សាត្រូវយកចំណេះដឹងទៅបំពេញភារកិច្ចទទួលបានជោគជ័យ លេីជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ពិត ប្រាកដ ។ ជៀសវាងឲ្យបានដាច់ខាតការ ក្លែងព័ត៌មានធ្វេីឲ្យប៉ះពាល់ សន្តិសុខ និង សុវត្ថិភាពសង្គម ។ ចំពោះការងាររដ្ឋបាល រាល់លិខិតស្នាមបទដ្ឋានផ្សេងៗក្នុងខ.ភ.ម.ត្រូវមានការឯកភាពតាមឋានានុក្រមរបស់ កងទ័ព ៕ សុខដុម


ចែករំលែក៖