ព័ត៌មានទាន់ហេតុការណ៍៖

រំលោភក្មួយថ្លៃជាអនីតិជនរយៈពេល២ឆ្នាំទើបតែបែកការណ៍នៅពេលនេះ

ចែករំលែក៖

ប៉ោយប៉ែតៈ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ មានប្រពន្ធ និងកូន៣នាក់ ទៅចាប់រំលោភក្មួយថ្លៃជាអនីតិជនអស់រយៈពេល២ឆ្នាំ ទើបបែកការណ៍ ។

ការឃាត់ខ្លួនជនសង្ស័យនោះ ធ្វើឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោយភោជនីយដ្ឋានស្រត្រជាក់ចិត្តថ្មី មានចម្ងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ​តាមចម្លើយរបស់ជនរងគ្រោះ អាយុ១០ឆ្នាំ រស់នៅ ខេត្តបន្ទាយមានជ័យ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះជ្រុញ រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិចាន់គីរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាពូថ្លៃ អស់រយៈ ពេល២ឆ្នាំកន្លងផុតមកហើយ ឈ្មោះរ៉េតនេះ តែងតែបបួលកុមារីរងគ្រោះយកទៅរំលោភបានសម្រេចប្រហែល៥០លើកកន្លងមកហើយ ក្នុងការរំលោភនេះ កុមារីរងគ្រោះមិនបាននិយាយប្រាប់ឪពុកម្តាយទេ ព្រោះខ្លាចជនសង្ស័យធ្វើបាប ។

ប្រភពបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុនោះជនសង្ស័យឈ្មោះរ៉េត បានមកបបួលកុមារីរងគ្រោះ និងប្អូនម្នាក់ទៀតទៅរកជីកទំពាំងនៅម្តុំព្រៃឬស្សីក្រោយស្រះត្រជាក់ចិត្តថ្មី មានចម្ងាយ ប្រហែល២៥០ម៉ែត្រពីផ្ទះ រហូតដល់ម៉ោង១ថ្ងៃត្រង់ពេលមកដល់កន្លែងជីកទំពាំងឈ្មោះរ៉េតបានធ្វើសកម្មភាពចាប់រំលោភបងរហូតដល់បានសម្រេចទើបវិលត្រឡប់មកផ្ទះវិញ ។

ពេលមកដល់ផ្ទះវិញជនរងគ្រោះជាប្អូនបាននិយាយប្រាប់ម្តាយថា ឈ្មោះរ៉េត ជិះម៉ូតូបណ្តើរយកដៃលូកចាប់ប្រដាប់ភេទខ្លួនបណ្តើរ ទើបបែកការណ៍ឈ្មោះរ៉េតនោះធ្លាប់ចាប់រំលោភកុមារីរងគ្រោះអស់រយៈពេល២ឆ្នាំកន្លងផុតមកហើយ ។

ម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឺងនៅអាវុធហត្ថក្រុងប៉ោយប៉ែត ហើយលោកអនុសេនីយ៍ឯក សសុភ័ត្រា មេបញ្ជាការរងស្តីទីបានដឹកនាំកំលាំងអាវុធហត្ថចុះដល់ទីលំនៅឋាន និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរ និងបញ្ជូនសំណុំរឿងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរចម្លើយបន្ត ។

លោកវរៈសេនីយ៍ទោព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់ឲ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តអស់រយៈពេល២ឆ្នាំមែន ។

លោកសេនីយ៍ទោព្រហ្ម ថេង បានបញ្ជាក់ទៀតថា ជនសង្ស័យពិតជាបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈ និងប្រើប្រាស់គ្រឿងញៀណកន្លងមកនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖