ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចទូរស័ព្ទក្នុងផ្សារអូរឫស្សីម្នាក់ត្រូវសន្តិសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ជាមុខសញ្ញាចាស់ដើរលួចកាបូបនៅក្នុងផ្សារអូរឫស្សី ត្រូវសន្តិសុខផ្សារឃាត់ខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៧ នៅចំណុចក្នុងផ្សារអូឫស្សី ស្ថិតក្នុងសង្កាត់ អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ភិន នី ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរមិន​ពិតប្រាដក មានលំនៅស្រុកត្រាំកត់ ខេត្តតាកែវ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានគេបានឃើញស្រ្តីជនសង្ស័យ​បានដើរចុះឡើងដោយបម្រុងធ្វើសម្មភាពលួចយកទូរស័ព្ទដៃតែត្រូវប្រជាពលរដ្នដែលនៅកន្លែង ដោយឃើញដូចនោះ ក៏នាំ​គ្នាស្រែកឆោឡោឡើង និងត្រូវសន្តិសុខនៅក្នុងផ្សារអូឫស្សីដេញចាប់ភ្លាមៗផងដែរ ទើបប្រគល់ឲ្យសមត្ថកិច្ច។

​ក្រោយកើតហេតុស្រ្តីជនសង្ស័យត្រូវបាននគរបាលរដ្នបាលបុ៉ស្តិ៍អូរឫស្សី១ យកទៅអធិការដ្ឋាននគរបាលខ​ណ្ឌ៧មករាដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់៕ ស រស្មី


ចែករំលែក៖