ព័ត៌មានទាន់ហេតុការណ៍៖

​បើកម៉ូតូឌុប​ប្រពន្ធ​យក​បន្លែ​យកមក​លក់​នៅ​ផ្សារ​កំពត ត្រូវ​រថយន្ត​មួយគ្រឿង​បុក​រង​របួសធ្ងន់​ ​ស្រាល

ចែករំលែក៖

ខេត្តកំពត​៖ គ្រោះថ្នាក់​ចរាចរ​បង្កដោយ​រថយន្តទួរីស ដឹក​ផ្លែឈើ បុក​ម៉ូតូ​អ្នកដំណើរបណ្តាលឲ្យរបួសធ្ងន់ និងស្រាល​កាលពី​វេលា​ម៉ោង​03​និង​30​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​18 ខែសីហា ឆ្នាំ​2017 លើ​កំណាត់​ផ្លូវជាតិ​លេខ​3A ខាងជើង​ខ្លោងទ្វារ​វាង​ក្រុង​ពី​កំពត​ទៅ​ភ្នំពេញ ចំងាយ​60​ម៉ែត្រ​នៅ​ខាងឆ្វេង​ដៃ ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ជនរងគ្រោះបញ្ជាក់​ប្រាប់ថា មុន​កើតហេតុ​ បាន​បើកបរ​ម៉ូតូឌុប​ប្រពន្ធ​យក​បន្លែ​យកមក​លក់​នៅ​ផ្សារ​កំពត មកដល់​កន្លែងកើតហេតុ មាន​រថយន្ត​មួយគ្រឿង​បានធ្វើ​ដំណើ​មកពី​ទិស​ខាងត្បូង បាន​បើកភ្លើង​ហ្វា​យ៉ាងខ្លាំង គាប់​ជួន​រូបគាត់​បាន​មើល​តាម​កញ្ចក់​ឃើញ​ភ្លើង​រថយន្ត​មួយគ្រឿង​ទៀត​ធ្វើដំណើ​មក​ខាង​ពី​ទិស​ខាងជើង​ហើយ​បុក​ម៉ូតូ​ខ្លួន​ដែល​កំពុង​បើកបរ​ស្រប់​ទិស​គ្នា បាន​បណ្តាលអោយ​ប្រពន្ធ​ទទួលរង​របួសធ្ងន់​ចំណែក​រូបគាត់​ជា​ប្តី​របួស​ខ្មង​ជើង​ស្រាល​។​

​ប្រភពបន្តថា ខ្លួន​មានឈ្មោះ​ចាន់ ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​33​ឆ្នាំ ចំណែក​ប្រពន្ធ ឈ្មោះ​ភឹម ស្រីមុំ ភេទ​ស្រី​អាយុ​30 បច្ចុប្បន្ន​អ្នក​ទាំងពីរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​ធ្វើស្រែ​និង​លក់ដូរ​បន្លែ​នៅ​ផ្សារ​បន្តិចបន្តួច​។​

​ពេល​កើតហេតុ​ភ្លាមៗ​ប្តី​បានរ​ត់ទៅ​លើក​ប្រពន្ធ ហើយ​ស្រែកហៅ​អ្នកដំណើ​ឆ្លងកាត់​អោយជួយ​តេ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​ខេត្ត​មក​ដឹក​ប្រពន្ធ​ទៅ​សង្គ្រោះ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​រថយន្ត​សាមុយ​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។​

​សមត្ថកិច្ច​រដ្ឋបាលន​គ​របាល​ឃុំ​ព្រៃ​ឃ្មុំ​និង​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ចរាចរ​ផ្លូវគោក​ក្រុង​និង​ស្រុក​ទឹកឈូ​មក​ពិនិត្យ និង​ជួយ​អន្តរាគមន៍​យក​ស្ត្រី​រងគ្រោះ​ដាក់​លើ​រថយន្ត​ផងដែរ​។​

​តាម​ការត្រួតពិនិត្យរ​បស់​សមត្ថកិច្ច​បានអោយ​ដឹងថា រថយន្ត​បង្ក​ខាងលើនេះ​ម៉ាក​តូ​រិ​ស​ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AE91 05 អ្នកបើកបរ​ជា​បុរស​3​នាក់ បាន​រត់គិចខ្លួន​បាត់​ស្រមោល​ក្រោយពី​ពេល​បង្កហេតុ​ភ្លាមៗ ក្នុងទិសដៅ​មកពី​ទិស​ខាងជើង​មក​ត្បូង ស្ថានភាព​ជាក់ស្តែង​រថ​យន្ត​បង្ក​បាន​ផ្អៀង​ធ្លាក់​ចិញ្ចើមផ្លូវ​ខាងឆ្វេង​មុខ​បែ​មក​ទិស​ខាងត្បូង​ដ​ដែរ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ម៉ាក​អាស​ង់​C125​សេរី​2017​គ្មាន​ស្លាក់​លេខ បាន​រង​ខូចខាត​ផ្នែក​ខាងក្រោយ ដោយសា​រថយន្ត​ខាងលើ​បាន​បុក​ពេញទំហឹង​ផ្លោង​ចំងាយ​30​ម៉ែត្រ​ពី​រថយន្ត​បង្ក​ខាងលើ​។​

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​បង្ក​ខាងលើ​រួម​និង​ម៉ូតូ​រងគ្រោះ​ផង​នោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​ប​ណ្ណោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​ ហេង សូរិយា


ចែករំលែក៖