ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា4.5G មុខគេបង្អស់នៅកម្ពុជាត្រូវបានប្រកាសបើកឲ្យដំណើរការ

ចែករំលែក៖

ភ្នំពេញ៖ Smart Axiataបានបញ្ចេញបច្ចេកវិទ្យាថ្មីៗនិងប្តេជ្ញាផ្តល់សេវាកម្មទូរស័ព្ទចល័តកាន់តែលឿនជាងមុនជាមួយ4.5Gនៅថ្ងៃទី២១សីហា២០១៧ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេSmart Axiataបានប្រកាសថាខ្លួនបានដាក់ដំណើរការបច្ចេកវិទ្យា4.5G ជាផ្លូវការនៅកម្ពុជាក្រោមវត្តមានរបស់លោកត្រាំអ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍“4.5G Evolution: Road to 5G” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញក្រុមហ៊ុនSmart និងHuawei បានរួមគ្នាបង្ហាញអំពីរបៀបដែលបច្ចេកវិទ្យា4.5G រឺLTE Advance Pro នេះអាចបង្កើនប្រសិទ្ធភាពបណ្តាញទូរស័ព្ទដែលនឹងផ្តល់ជូនអតិថិជនSmart នូវអ៊ិនធឺណិតល្បឿនលឿនជាងមុខរួមផ្សំជាមួយបទពិសោធន៍និងការកម្សាន្តផ្សេងទៀតដែលផ្តល់ជូនដោយSmart នៅលើសេវា4G+ និង4.5G នៅពេលនេះ។ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះក្រុមហ៊ុនSmart បានបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់ខ្លួនក្នុងការជម្រុញការអភិវឌ្ឍន៍និងភាពរីកចម្រើនផ្នែកទូរគមនាគមន៍និងអ៊ិនធឺណិតចល័តនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងឆ្នាំ2014 Smart បានក្លាយទៅជាប្រតិបត្តិករដំបូងបង្អស់នៅកម្ពុជាដែលផ្តល់ជូនសេវា4G LTE ។ក្នុងឆ្នាំ2016ក្រុមហ៊ុនSmart បានចាប់ផ្តើមដំណើរការ4G + ហើយបានពង្រីកសេវា4G របស់ខ្លួននៅគ្រប់២៥រាជធានីខេត្ត។ក្នុងឆ្នាំ២០១៧Smart បានដាក់ដំណើរការ4G + ជាមួយHD Voice ឬVoLTEដើម្បីបង្កើនបទពិសោធន៍សំលេងលឺច្បាស់ជាងមុននិងបន្តភាពឈានមុខរបស់ខ្លួនក្នុងការផ្តល់សេវាអ៊ិនធឺណិតល្បឿនលឿននៅកម្ពុជា។

ជាទូទៅបណ្តាញ4.5G លឿនជាង4G ធម្មតារហូតដល់8ដង។អាស្រ័យទៅតាមទំហំហ្វ្រេកង់ស៍ដែលមានបច្ចេកវិទ្យានេះអាចសម្រេចបាននូវល្បឿនអតិបរមា1Gbps ជាមួយទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនSamsung ក្រុមហ៊ុនSony និងក្រុមហ៊ុនHuawei ។គេរំពឹងថាក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើននឹងបញ្ចូលមុខងារគាំទ្របច្ចេកវិទ្យានេះតាមរយៈការupgrade សុហ្វវ៊ែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ការប្រើប្រាស់បច្ចេកវិទ្យា256QAM 4×4 MIMO និងពហុបណ្តាញរួមគ្នា (Multi Carrier Aggregation) បណ្តាញសេវារបស់Smart អាចសម្រេចបានរហូតដល់600 Mbps នៅក្នុងតំបន់មួយចំនួនគិតមកដល់បច្ចុប្បន្ន * ។

បច្ចុប្បន្នSmart មានស្ថានីយ៍បណ្តាញ2G និង3G ចំនួន2300កន្លែងនិងស្ថានីយ៍បណ្តាញ4G LTE  1800កន្លែងនៅទូទាំង២៥រាជធានីខេត្ត។ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនSmart ក្នុងការផ្តល់បណ្តាញអ៊ិនធឺណិតចល័តលឿននិងធំបំផុតនៅកម្ពុជាអាចមើលឃើញយ៉ាងច្បាស់តាមរយៈការបង្កើនការវិនិយោគរបស់ខ្លួនរៀងរាល់ឆ្នាំដើម្បីពង្រីកបណ្តាញនិងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់សម្រេចឲ្យបានការគ្របដណ្តប់ទូរស័ព្ទចល័ត១០០% នៅទីក្រុងនិង៧០% នៅទីជនបទត្រឹមឆ្នាំ២០២០។

លោកថូម៉ាសហ៊ុនបានពន្យល់ថា“យើងប្រឹងប្រែងឲ្យក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដែលរីកចម្រើនបំផុតនៅកម្ពុជា។Smart នៅតែបន្តធានាអោយបានថាអតិថិជនរបស់យើងអាចទទួលបានសេវាកម្មល្អបំផុត។យើងបានបោះទុនវិនិយោគចំនួន៧៥លានដុល្លារនៅឆ្នាំ២០១៦និង៨០លានដុល្លារទៀតក្នុងឆ្នាំនេះដើម្បីពង្រីកនិងកែលម្អបណ្តាញដើម្បីផ្តល់ជូនសេវាអ៊ិនធឺណិតនិងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត។បន្ទាប់ពីបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ដែលនាំយក4G LTE និង4G + មកកម្ពុជាឥឡូវនេះយើងនាំមកនូវ4.5G ដល់កម្ពុជាទៀតហើយ5G ក៏នឹងគង់តែនាំមកដែរ៕ វឌ្ឍនា

 


ចែករំលែក៖