ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Western Digital ដាក់លក់ប្រព័ន្ធផ្ទុកទិន្នន័យលើតុទំហំធំ 20TB

ចែករំលែក៖

ក្រុមហ៊ុន Western Digital បានប្រកាសបង្ហាញប្រព័ន្ធផ្ទុកទិន្នន័យ My Book Duo 20TB ថ្មីដែលជាប្រព័ន្ធផ្ទុកទិន្នន័យខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។ ប្រព័ន្ធ RAID-optimized ថ្មីមានល្បឿនរហូតដល់ 360 មេកាបក្នុងមួយវិនាទី ដែលបានអាននិងភ្ជាប់មកជាមួយរន្ធ USB-C និងរន្ធ USB 3.0 ចំនួនពីរ។

My Book Duo ក៏ភ្ជាប់មកជាមួយការបញ្ចូលព័ត៌មានជាលេខកូដសម្ងាត់ hardware AES 256 bit ដើម្បីចាក់សោឯកសារទាំងអស់របស់អ្នក។ នៅក្នុងតំលៃ $ 849 វាមិនមានតំលៃថោកប៉ុន្មានទេ ប៉ុន្តែអ្នកទំនងជាអាចផ្ទុកមាតិកាទាំងអស់របស់អ្នក នៅក្នុងទីតាំងមួយហើយវាអាចមានតម្លៃសម្រាប់មនុស្សមួយចំនួនដែលត្រូវការវា។ អ្នកអាចទិញ 20TB Western Digital My Book Duo ពីវេបសាយរបស់ក្រុមហ៊ុននៅថ្ងៃនេះ ៕ ហេង លក្ខិណា


ចែករំលែក៖