WhatsApp ត្រូវបានបង្ហាញនូវលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរការ Status ជាមួយនឹងផ្ទៃខាងក្រោយចម្រុះពណ៌ បើតាមការរាយការណ៍របស់ VentureBeat ។ វាស្រដៀងនឹងលក្ខណៈពិសេសមួយនៅលើហ្វេសប៊ុក ហើយក៏អនុញ្ញាតឱ្យអ្នកប្រើបន្ថែម Link និងជ្រើសរើសពុម្ពអក្សរសម្រាប់ Status របស់ពួកគេផងដែរ។ កាលពីមុនអ្នកអាចប្រើតែរូបថតនិងវីដេអូជាផ្ទៃខាងក្រោយប៉ុណ្ណោះ។
ហ្វេសប៊ុកបានចាប់ផ្តើមបន្ថែមផ្ទៃខាងក្រោយ Status ពណ៌នៅក្នុងខែធ្នូ ឆ្នាំ 2016 ។ បន្ទាប់មក WhatsApp បានចាប់ផ្តើមសាកល្បងលក្ខណៈពិសេសនេះកាលពីដើមខែនេះ មុនពេលចេញផ្សាយនិងផ្ដល់ទៅឲ្យអ្នកប្រើប្រាស់ទាំងអស់នៅថ្ងៃនេះ។ Status ទាំងឡាយនឹងរលាយបាត់បន្ទាប់ពីរយៈពេល 24 ម៉ោង និងអាចត្រូវបានបន្ថែមទៅ Story Feature របស់ WhatsApp ដែលថតចម្លងពី Snapchat ហើយឥឡូវនេះមាននៅលើ Facebook, Instagram និង Messenger ។
សារអេឡិចត្រូនិច រូបថត និងវីដេអូសុទ្ធតែមានការទាក់ទាញអ្នកប្រើឲ្យជក់ជិតដិតអារម្មណ៍នឹងកម្មវិធីប្លែកៗទាំងនេះ ដូច្នេះកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងតែបង្ហាញលក្ខណៈពិសេសសម្រាប់ហេតុផលជាក់ស្តែង។ ប៉ុន្តែការ update ដូចនេះធ្វើឱ្យវាមើលទៅដូចជានាពេលអនាគតយើងនឹងមានកម្មវិធីផ្សេងៗគ្នាដែលទាំងអស់គ្នានឹងបន្តធ្វើដូចៗគ្នា ៕ ហេង លក្ខិណា