ខេត្តព្រៃវែងៈ នារីវ័យ១៦ឆ្នាំម្នាក់ បានសម្រេចចិត្តបញ្ចប់ជិវិត ដោយលោតទឹករណ្តៅដីសម្លាប់ខ្លួន ព្រោះតែមានជម្លោះជាមួយប្តី បន្តិចបន្តួច។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចុះរាវរកស្រង់នារីរងគ្រោះ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ សីហា ឆ្នាំ២០១៧ នៅចំណុចរណ្តៅអេស្កាវ៉ូទ័រជីកជំរៅ ៥ម៉ែត្រ ខាងត្បូងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឌឹម ស៊ីណា អាយុ១៦ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពបន្តថា មុនពេលកើតហេតុ នារីរងគ្រោះមានទម្នាស់ពាក្យសំដី ជាមួយប្តីបន្តិចបន្តួច ក៏សម្រេចចិត្តបញ្ចប់ជីវិត ដោយបែបនេះ ។ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕