ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី ប្រមាណ ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការនី នៅរោង ចក្រកាត់ដេរសំលៀកបំពាករបស់ក្រុមហ៊ុនចិន New Evergreen Industrial Co Ltd. ដែលស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្នីទស្និទស្នាលបំផុត។
យុទ្ឋសាស្រ្ត (3-សុំ) ស្របពេលជាមួយនិងគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល (2015-2025) នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺកំពុងផ្តល់នូវការងារ និង ប្រាក់ចំណូលដែលធ្វើអោយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែប្រសើរ ឡើង។
***[យុទ្ឋសាស្រ្ត ៣សុំគឺ ១)-សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)-សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)-សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា៕
រូបភាពហ្វេសប៊ុកសម្តេចតេជោ