ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន រួមនិងវត្ថុតាថ្នាំញៀន៣កញ្ចប់​ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៧​ នៅផ្លូវលំ ភូមិ អង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី ១ឈ្មោះ ទៀ សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យទី ២ឈ្មោះ ផាន ស៊ីដែត ហៅដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សន្តិសុខឯកជនLSA ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី ៣ឈ្មោះ សែម សៀងឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែកវត្ថុតាងដកហូត ក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ថង់តូច និងម៉ូតូ១គ្រឿង ម៉ាក ស្មាស់រ៉េវ៉ូ ស៊េរីចាស់ ពាក់ស្លាកលេខភ្នំពេញ១D៦២៤៤ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ម៉ោងខាងលើ កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលពត៌មាន ពីប្រជាពលរដ្ឋ សង្ស័យមានករណីជួយដូរគ្រឿងញៀន ក្រោយពីទទួល បានដំណឹងភ្លាម ទើបកម្លាំងសមត្ថកិច្ច បានចុះទៅចំណុចខាងលើ ហើយបានឃើញជនស្ស័យម្នាក់ឈ្មោះ ផាន ស៊ីដែត ហៅដា កំពុងជិះម៉ូតូខាងលើ ដោយមានការទើបកម្លាំយើង បានហៅឲ្យជនសង្ស័យឈប់ម៉ូតូ រួចឆែកឆេរ រកឃើញក្រាមពណ៌សថ្លា៣កញ្ចប់ថង់តូច នៅខាងក្រោមកែបម៉ូតូ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ក៏បានសាកសួរ ជនសង្ស័យ បានឆ្លើយថា ក្រាមពណ៌សថ្លាខាងលើ គឺឈ្មោះ ទៀ សុខា ប្រើយកទៅឲ្យគេ ។ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចនគរបាលយើង បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀ សុខា នៅចំណុចបន្ទប់ជួល របស់ជនសង្ស័យ នាំយកមកសាកសួរ នៅផ្នែកជំនាញបន្ត ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖