ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ស៊ី ឡាឡយ ជាម្ចាស់គ្រឿងញៀនទម្ងន់៥៦គីឡូក្រាមស្លាប់នៅមន្ទីរពេទ្យរុស្សីដោយជំងឺមហារីកខួរក្បាល និងជំងឺអេដស៍

ចែករំលែក៖

ភ្នំពេញ ៖ លោក ចាន់ គឹមសេង បានថ្លែង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស៊ី ឡាឡយ ឬ ខាំឡយ បានស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី គ្រាដែលមន្ត្រីអនុរក្សពន្ធនាគារ បានបញ្ជូនជនជាប់ចោទរូបនេះមកមន្ទីរពេទ្យដើម្បី ព្យាបាលជម្ងឺមហារីកខួរក្បាល និងជំងឺ អេដស៍ដូចរាល់ដង ។ លោកថា ដោយ ស្ថានភាពជម្ងឺធ្ងន់ធ្ងរ គ្រូពេទ្យអស់លទ្ធ ភាពព្យាបាល ។

ជនជាប់ចោទឈ្មោះ ស៊ី ឡាឡយ ឬ ខាំឡយ ជនជាតិខ្មែរកាត់ឡាវ អាយុ៤២ឆ្នាំ ដែលមានងារជាឧកញ៉ា ហើយដែលគេ ស្គាល់ថា ជាម្ចាស់សណ្ឋាគារប្រណីតមួយ មានទីតាំងនៅក្នុងភូមិអូរកន្តិល សង្កាត់ បឹងកន្សែង ក្រុងបានលុង រួមទាំងគូកនម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី បានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេ តាមីនហេរ៉ូអីុន និងប្រភេទថ្នាំគ្រាប់ជាច្រើន ម៉ឺនគ្រាប់ទៀតសរុប៥៦គីឡូក្រាម ពីទីតាំង នៅភ្នំពេញ និងខេត្តរតនគិរី ។

ជននេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន បណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រោម បទ រក្សាទុក និងជួញដូរខុសច្បាប់ នូវសារ ធាតុញៀន ។

លោក ចាន់ គឹមសេង អគ្គនាយកពន្ធ នាគារក្រសួងមហាផ្ទៃបានបញ្ជាក់ថា មេ ខ្លោងគ្រឿងញៀនរូបនេះបានស្លាប់ថ្ងៃនេះ ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យរុស្ស៊ី ដោយសារជំងឺមហារីកខួរក្បាល និងមានផ្ទុកមេរោគអេដសន៍ផងដែរ ។ លោក ចាន់ គឹមសេង បានបន្តថា ជនជាប់ ចោទរូបនេះ ត្រូវបាន មន្រ្តីអនុរក្សពន្ធនាគារ បញ្ជូនទៅមន្ទីរពេទ្យជាច្រើនលើកផង ដែរ ទើបតែនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះក៏ស្លាប់តែម្តង បន្ទាប់ពីគ្រូពេទ្យអស់លទ្ធភាពព្យាបាលជំងឺ ។

សូមជម្រាបថា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះកន្លងទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត បានចេញដីកា សម្រេចឃុំខ្លួន មេខ្លោងជួញដូរគ្រឿង ញៀន និងបក្ខពួកម្នាក់ទៀត ដាក់ពន្ធនាគារ ព្រៃស ក្រោមការចោទប្រកាន់ពីបទរក្សា ទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ មេខ្លោងជួញដូរគ្រឿងញៀន និងបក្ខពួកទាំង២នាក់នេះត្រូវកម្លាំងនគរបាលបង្ក្រាបបាននៅរាជធានីភ្នំពេញ និងខេត្ត រតនគិរី ដោយដកហូតថ្នាំញៀន​ជាង​៥៦ គីឡូក្រាម។

មេខ្លោងឈ្មោះ ស៊ី ឡាឡយ ហៅខាំ​ឡយ អាយុ៤២ឆ្នាំ ជាម្ចាស់សណ្ឋាគារដ៏ធំមួយនៅខេត្តរតនគិរី និងបក្ខពួកឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ បានបង្ហាញ មុខជា សាធារណៈមុនពេលបញ្ជូនទៅ​តុលាការ ៕ សហការី


ចែករំលែក៖