ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexusបើកជែងខាង​ស្ដាំទៅកៀររថយន្តធុនធំរងការខូចខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តLexus -GS300​ មួយគ្រឿង បានបើកជែងស្ដាំរថយន្តធន់ធំ បណ្ដាលឲ្យទៅប៉ះគ្នារងការខូចខាតបែកកញ្ចក់និងកំពិតកាងក្រោយ​ ។​

ហេតុការណ៍គ្រោះចរាចរណ៍​ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​៩និង០០នាទីយប់ថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០១៧​ នៅតាម៣៧១ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេ​ឃើញរថយន្តធន់ធំមួយគ្រឿងម៉ាក​ ហ៊ីយ៉ាន់ដាយពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3D-9665 បើកបរដោយបុរសម្នាក់រួមនឹងព្រួម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ​៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់​កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង ​រថយន្ត​បានបត់ស្ដាំមកផ្លូវ២៧១ ស្របពេល​នោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត​ ម៉ាករថយន្ត Lexus -GS300​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AO-6165​ បើកបរ​ស្ត្រីម្នាក់និងរួមដំណើរក្មេងៗ ៣-៤នាក់មក​ពីក្រោយ​ហើយបានជែងខាងស្ដាំបណ្ដាល​ឲ្យកៀរបែកកញ្ចក់ មើលក្រោយចំហៀងខាង​ឆ្វេង និងចំហៀងក្រោយខាងឆ្វេងតែមិនមានអ្នករងរបួស​នោះទេ ភ្លាមៗខាងរថយន្តLexus -GS300​ បានបើកមកពីរមុខកាក់រថយន្តធំឲ្យឈប់​រួចបានទាមទារសំណងពីម្ចាស់រថយន្តធំតែខាងរថយន្តធំគាត់ថា រូបគាត់មិន​បានខុសទេ​ ។

ក្រោយមកភាគីខាងរថយន្តLexus​បានទាក់ទង​ទៅបងប្អូនឲ្យមក​ លុះពេលបង​ប្អូន​មក​ដល់មើលទៅដឹងថា ខាងភាគីរបស់ខ្លួន​ ខុសក៏បានឲ្យរថយន្តធំចេញទៅដោយ​សុំស្មើគ្នាសុខចិត្តយករថយន្តជួសជុលរៀងៗ​ខ្លន​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖