ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនមនុស្ស១២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស១២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន។

លោកអនុសេនីយ៍ឯក ដួង វណ្ណៈ នាយនគរបាលស្តីទីប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង១២នាក់ខាងលើគឺធ្វើឡើងជាបន្តបន្ទាប់ទី១ វេលាម៉ោង២ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់
១.ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លុវវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
២.ឈ្មោះ ឡេត សុឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៣.ឈ្មោះ ព្រេប សុភាព ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៤.ឈ្មោះ ខាំ ឡឧត្ដម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
៥.ឈ្មោះ យឹង សេងហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ការឃាត់ខ្លួនលើកទី២ នៅវេលាម៉ោង០៣ និង០០នាទី ឃាត់ខ្លួនបាន៥នាក់ នៅចំណុចផ្លូវ១០៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីដោយជនសង្ស័យទាំង៥នាក់នោះមាន
១.ឈ្មោះ ណា រត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
២.ឈ្មោះ សែ ពុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៣.ឈ្មោះ មម ថេម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិខ្នា សង្កាត់ខ្នា ខណ្ឌដង្កោ ។
៤.ឈ្មោះ ហង្សា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិខ្នា សង្កាត់ខ្នា ខណ្ឌដង្កោ។
៥.ឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុមុខរបរគ្មាន ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។និងការឃាត់ខ្លួនលើកទី៣ នៅវេលាម៉ោង០០ និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតនៅចំណុចផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់
១.ឈ្មោះ ចាន់ រដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
២.ឈ្មោះ ហេង បីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកអឹមអេសអិច ពាក់ស្លាកលេខ ភ្នំពេញ 1DQ-9296 ។
ប្រភពបន្តថាមុនពេលឃាត់ខ្លួនមនុស្សទាំង១២នាក់ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្រ្តដល់ចំណុចកើតហេតុខាងលើទើបឃាត់ខ្លួនពួកគេបានជាបន្តបន្ទាប់តែម្តងហើយបាននាំខ្លួនយកមកធ្វើការសាកសួពិនិត្តទឹកនោមឃើញមានសារធាតុញៀនទាំងអស់។

បច្ចុប្បន្ន៖ ជនសង្ស័យទាំង១២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា

 


ចែករំលែក៖