កាលពីយប់ថ្ងៃទី២៥ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ថៃលោក Prawit wongsuwon បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេស នៅក្នុងតំបន់។
លោក Prawit wongsuwon បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីសិង្ហបុរី ជាទីតាំងដែលសង្ស័យថា លោកស្រី យីងឡាក់ ទៅលាក់ខ្លួននៅទីនោះបានបញ្ជាក់ថា លោកស្រី យីងឡាក់ មិនបានចូលក្នុងទឹកដីសិង្ហបុរីឡើយ។ នៅពេលនេះ យើងមិនទាន់ដឹងថា លោកស្រី កំពុងលាក់ខ្លួននៅទីណានោះឡើយ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលគ្រប់គ្រងទាំង កម្លាំងទាហាន និងប៉ូលិសបានបញ្ជាក់ថា លោកមិនអាចបញ្ជាក់បានទេថា មានមន្ត្រីយោធាជាន់ខ្ពស់ ជួយលោកស្រី ឲ្យចាកចេញពីប្រទេស។ លោក Prawit wongsuwon ក៏បានច្រានចោលព័ត៌មានថា កម្លាំងទាហានថៃបានជួយលោកស្រីឲ្យភៀសខ្លួនចេញពីប្រទេស។
កន្លងមកមានព័ត៌មានផ្សាយថា លោកស្រី យីងឡាក់ មកកាន់ប្រទេសកម្ពុជា ហើយបន្តទៅកាន់ប្រទេសសឹង្ហបុរី រួចបន្តទៅហុងកុង ឬឌូប៊ៃ ប្រទេសអារ៉ាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា។
ការភៀសខ្លួនចេញពីប្រទេសថៃ កើតឡើងក្នុងពេលដែល តុលាការថៃបានសម្រេចចេញដីកាចាប់ខ្លួន លោក ស្រី យីង ឡាក់ក្រោយពេលលោកស្រី មិនចូលខ្លួនទៅទទួលនៅការសម្រេចក្តីរបស់តុលាការកំពូលថៃ កាលពីថ្ងៃទី២៥ ខែសីហា៕ ម៉ែវ សាធី