ខេត្តបន្ទាយមានជ័យ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោកវរសេនីយ៍ឯក បោន បិន ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ចំណែកឯលោកឧត្តមសេនីយ៍ត្រី ឱ បូរិន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខងារជា នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕