ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ៖ឯកអគ្គរាជទូតយ៉េម៉ែន ប្រចាំកម្ពុជា ចង់ឲ្យប្រទេសខ្លួនមានសុខសន្ដិភាពប្រកប ដោយសុខដុមរមនា ដូចប្រជាជន កម្ពុជាដែរ ពិសេសការ ដឹកនាំប្រទេស ដ៏ឈ្លាសវៃ ដូចសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាពេលបច្ចុប្បន្ននេះ ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោក ទទួលដំណើរទស្សនកិច្ច នៅចកម្ពុជា ដើម្បីរឹតចំណងមិត្ដភាព សាមគ្គីភាព ជាមួយលោកបណ្ឌិត Adel Mohamed Bahamid ឯកអគ្គរាជទូត យ៉េម៉ែនប្រចាំនៅកម្ពុជា ដែលមាន និវេសនដ្ឋាន នៅកូឡាឡាំពួរ ម៉ាឡេស៊ី ។ កាលពីម្សិលមិញ ខែសីហា ឆ្នាំ២០១៧ ។
ក្នុងឱកាសនោះ លោកបណ្ឌិត Adel Mohamed Bahamid ឯកអគ្គរាជទូត យ៉េម៉ែនប្រចាំនៅកម្ពុជា បាន បញ្ជាក់ថា ៖ខ្ញុំមិននឹកស្មានដល់ថា កម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនដល់ម្លឹង និងលឿន ដែលមិនគួឲ្យជឿរ នេះគឺដោយសារការដឹកនាំ ដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្ដេច អគ្គមហាសេនាបតីតេ ហ៊ុន សែន ជាមេដឹកនាំប្រទេស ដែលបានធ្វើអោយមានសុខសន្តិភាព ពេញលេញ។ ដោយឃើញ កម្ពុជា មានការរីកចម្រើនបែបនេះ លោកក៏សុំឲ្យថ្នាក់ដឹកនាំប្រទេសយ៉េម៉ែន របស់លោកយកគំរូតាមកម្ពុជា ។ និងពិសេសនោះលោកក៏សុំឲ្យប្រទេសខ្លួនមានសុខសន្ដិភាពប្រកប ដោយសុខដុមរមនា ដូចប្រជាជន កម្ពុជាដែរ ពិសេសនោះ ចង់ឲ្យមានការដឹកនាំប្រទេស ដ៏ឈ្លាសវៃ ដូចសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាពេលបច្ចុប្បន្ននេះ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា៖ សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានការររីកចម្រើន ក្នុងនាមប្រជាពលរដ្ឋរស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅលើពិភពលោកមួយ ចំនួន តូចកំពុងតែបែបបាក់យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅតែប្រកាន់ជំហ៊រដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ហើយមិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ រហូតដល់សពថ្ងៃនេះ ៕ សំរិត