ព័ត៌មានទាន់ហេតុការណ៍៖

Red Picture ប្រកាសផលិតភាពយន្តភាគមានគុណភាពឲ្យCTN

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្ម Red Picture និង CTN បានប្រកាសសម្រេចចាប់ដៃគ្នាក្នុងរយ:ពេលវែង ដើម្បីបើកយុទ្ធនាការ លើកកម្ពស់ការផលិតភាពយន្តភាគឲ្យមានគុណភាព។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧សីហានៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមវត្តមានផលិតករ សិល្បករជាច្រើនរូប។

ផលិតកម្ម Red Picture នឹងផលិតរឿងភាគឲ្យ CTN ឲ្យបាន៤រឿងក្នុងមួយដែលគិតពីដើមឆ្នាំ២០១៨តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ជា ឌីណាង តំណាងផលិតកម្ម Red Picture ។ លោកថានេះជាលើកទី១ដែលផលិតកម្មរបស់លោកទទួលបានចំណងកុងត្រាក្នុងរយ:ពេលវែងដោយមិនកំណត់ដែលមិនខុសពីជួយឲ្យផលិតកម្មRed Picture កាន់តែមានលទ្ធផលធំឡើងក្នុងការរួមចំណែកជួយដល់វិស័យផលិតកុននៅកម្ពុជា។លោក បានអះអាងថា ដោយសារមើលឃើញពីការប្រឹងប្រែង របស់ផលិតកម្មលោក ទើប ទើបទូរទស្សន៍ CTN សម្រេចកុងត្រារួមគ្នាបើកការផលិតរឿងភាគឲ្យមានគុណភាព ដើម្បីផ្គត់ផ្គង់ដល់ CTN សម្រាប់ម៉ោងមាស។

ក្រៅពីប្រកាសសម្រុកផលិតរឿងភាគ ផលិតកម្ម Red Picture នឹងផលិតផ្គត់ផ្គង់ឲ្យCTN ផលិតកម្មនេះក៏នឹងរឿងដុំ គឺផលិតកម្មបានចាប់ដៃសហការជាមួយផលិតកម្មកងចក្រភាពយន្ត ដែលមានស្នាដៃផលិតរឿង “Jailbreak ការពារឩក្រិដ្ឋជន” ដើម្បីធ្វើឲ្យគុណភាពរបស់ភាពយន្តដែលបញ្ចាំងតាមរោង មានគុណភាពកាន់តែខ្ពស់។

តំណាងទូរទស្សន៍CTN លោក Graham Harvey បានអះអាងថា តាមរយ:កិច្ចកុងត្រាដែលបានធ្វើឡើងនេះ លោកសង្ឃឹមថា Red Picture នឹងផលិតភាពយន្តភាគដែលមានគុណភាព និងមានប្រជាប្រិយភាព ដើម្បីឲ្យ CTN មានភាពយន្តល្អៗប្រកួតប្រជែង។ លោកក៍ទទូចឲ្យតារាសម្ដែងនៅកម្ពុជា បង្កើនសមត្ថភាព ដើម្បីរួមគ្នាលើកស្ទួយដល់វិស័យភាពយន្តនៅកម្ពុជាផងដែរ ហើយលោកសង្ឃឹមដែរថាភាពយន្តដែលផលិតរួចនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

គួរបញ្ជាក់ដែរថាផលិតកម្មRed Picture ធ្លាប់បានផលិតភាពយន្តជាច្រើនដែលទទួលបានការគាំទ្រពីទស្សនិជនដូចជារឿងទង់ព្រលឹងរឿង”ភូមិអត់មនុស្ស”ជាដើម៕ វឌ្ឍនា


ចែករំលែក៖