ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានជំងឺប្រចាំកាយតូចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ បានសម្រេចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនស្លាប់រងរបួសធ្ងន់ ត្រូវបានកូនៗដឹកតាមរ៉ឺម៉កម៉ូតូ មកសង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រេង ចិន្តា អាយុ៤៦ឆ្នាំមុខរបរ
មេផ្ទះស្នាក់នៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មិនមានសាក្សីបញ្ជាក់ឬក៏ឃើញថា ស្ត្រីខាងលើបានលោតមកពីជាន់ទីប៉ុន្មានឡើយ ប៉ុន្តែបើតាមសំដីសាច់ញាតិ បានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះនៅក្នុងផ្ទះធម្មតា តែកូនៗ ក៏មិនបានចាប់អារម្មណ៍ឡើយ ដោយគាត់នៅខាងលើ ណែកកូនៗអង្គុយលេងនៅខាងក្រោម រហូតដល់គាត់លោតមកធ្លាក់ដល់ដី នៅមុខផ្ទះទៅហើយ ទើបបងប្អូននៅក្នុងផ្ទះដឹងហើយ ក៏ដឹកតាមរ៉ឺម៉កកងបីមកង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខភ្លាមៗ ។

ប្រភពពីសាច់ញាតិដដែលបានប្រាប់បន្តថា ស្ត្រីរងគ្រោះខាងលើ គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ) ហើយកន្លងមកកូនៗមិនឲ្យគាត់គិតច្រើនធ្វើអ្វីទាំងអស់ ដោយអោយគាត់នៅតែផ្ទះប៉ុណ្ណោះ ។
ប៉ុន្តែពេលខ្លះ គាត់តែងតែពិបាកចិត្ត ទើបដល់ថ្ងៃកើតហេតុ កូនគាត់សង្ស័យថា ជំងឺរបស់ម្តាយរើឡើង ក៏អាចថាបាន ទើបអ្នកម្តាយមានបំណងចង់សម្លាប់ខ្លួន ព្រោះថានៅពេលដែលម្តាយគាត់ធ្លាក់ដល់ដី ទើបមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានចុះមកពិនិត្យទីតាំងតែទ្វារខាងលើបានដាក់កន្លិះជាប់ ។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ប៉ុន្តែស្ថានភាពជំងឺមានសង្ឃឹមតិចតូចណាស់ ៕
តុង សីហា


ចែករំលែក៖