ភ្នំពេញ៖ ស្ដ្រីឥស្លាម ឈ្មោះ ម៉ាត់ សាណាស់ ដែល ចាញ់បោកក្រុមហ៊ុនមួយ ទៅធ្វើការ នៅប្រទេស អារ៉ាប់ អស់រយៈ ពេល១២ឆ្នាំ រួចហើយបានបាត់ដំណឹង មិនមានទំនាក់ ទំនង មកក្រុមគ្រួសារ បានទាល់តែសោះនោះ ឥឡូវ នេះ បានវិល ត្រឡប់មកដល់កម្ពុជាវិញហើយ នៅយប់ថ្ងៃទី ២៨ សីហា នេះ តាមរយៈ ការជួយគាំទ្រ ឧបត្ថម្ភ ពីលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋ និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រធានអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា។ក្រោយ ពីនាង បានបង្ហោះសារ ហ្វេសប៊ុក សុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយអន្ដរាគមន៏ឲ្យនាងបានវិលមកស្រុកកំណើតវិញ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានរៀបរាប ពីប្រវត្ដ ក្មួយស្រី ម៉ាត់ សាណាស់ (ហៅរ៉ទស់) ថា៖ នាងជាប្រជាពលរដ្ឋ អ្នក រស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី១២ឆ្នាំមុន តាម រយៈក្រុមហ៊ុនមួយ ហើយបានបាត់ ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា នេះទើបយើងទទួល បានដំណឹងរបស់ក្មួយស្រី ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ក្មួយ ទើបពូបើទៅឃើញក្មួយស្រីបានថុសហើយរៀបរាបរឿងរ៉ាវ ក្មួយចាញ់បោកគេ។ ពលការនី ម៉ាត់ សាណាស់ ហៅរ៉ទស់ ដែលបានចាញ់បោកក្រុមហ៊ុនក្នុងស្រុកមួយបញ្ជូនទៅធ្វេីការជាអ្នកបម្រេីតាមផ្ទះនៅអារ៉ាប៊ីសាអូឌីត តាំងពីឹឆ្នាំ២០០៥មក ហេីយបាត់ខ្លួន ទាំងក្រុមហ៊ុនមិនចេញមុខដោះស្រាយរហូតដល់បែកធ្លាយការទទូចសុំរកជំនួយអោយជួយគាត់ត្រឡប់មកខ្មែរនោះ ពេលនេះ បានត្រឡប់មកដល់កម្ពុជាវិញ តាមរយៈជេីងហោះហេីរ Emirate Airline យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៧។ ឱកាសនេះ ក៏មានវត្តមាន អាណាព្យាបាល និង ថ្នាក់ដឹកនាំក្រសួងការងារ ។ តាមរយៈកិច្ចសហការពីស្ថានទូតកម្ពុជា ប្រចាំគុយវ៉ែត ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំទីក្រុងគែរ ប្រទេសអេហ្សីប និងក្រសួងពាក់ព័ន្ធជាច្រើនទៀត ។
នៅពេលនាងបានមកជាន់ទឹកដីកម្ពុជាភ្លាម នាង ម៉ាត់ សាណាស់ និងក្រុមគ្រួសារនាង ក៏បានសម្ដែងការអគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងលោកអូស្មាន ហាស្សាន់ ដែល បានដុតដៃដុតជើង ខ្នះខ្នែង ជួយអន្ដរាគមន៏ឲ្យនាងបានវិល ត្រឡប់មកស្រុកកំណើតរបស់នាងវិញបានជួបជុំក្រុមគ្រួសារ នាថ្ងៃនេះ គឺរូបនាងសប្បាយចិត្ដរកអ្វីមកព្រាបផ្ទឹមគ្មាន ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ ករណី បែបនេះ តែងតែកើតមាន ហើយក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ តែងតែអំពាវនាវ និងណែនាំ កុំឲ្យចាញ់ បោកមេខ្យល់ ឬក្រុមហ៊ុនដែលមិនស្របច្បាប់ ជ្រើសរើសបញ្ជូនបងប្អូន ទៅធ្វើការ ដោយខុសច្បាប់៕ សំរិត