ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៣នាក់ករណីប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលិសនិយាយថា យុវជនក្មេងៗចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីរកឃើញមានផ្ទុក នូវសារធាតុថ្នាំញៀននៅក្នុងទឹកនោមរបស់ពួកគេ ដែលបញ្ជាក់ថា គេបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដែលការឃាត់ខ្លួននេះផ្តើមចេញពីការជិះម៉ូតូ គ្មានស្លាកលេខ ខុសច្បាប់ចរាចរណ៍។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លាបានឲ្យដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧មន្ត្រីកម្លាំងនគរបាលរបស់លោកបានប្រទះឃើញ យុវជនក្មេងៗជាបុរសចំនួន៣នាក់បានកំពុងជិះម៉ូតូម៉ាក អឹម អែស អិច្សMSX មួយគ្រឿងគ្មានបំពាក់ស្លាកលេខនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្សី ក៏បាននាំពួកគេយកមកសួរនាំរកឯកសារពាក់ព័ន្ឋរឿងម៉ូតូអត់មានស្លាកលេខ ដែលជាបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីបានដាកបញ្ជាឲ្យឃាត់ជនណាដែលជិះម៉ូតូគ្មានបំពាកស្លាកលេខ យកមកស្រាវជ្រាវរកឯកសារ។

លោក នាយប៉ុស្តិ៍រូបនេះបានបញ្ជាក់ថា ក្រោយនាំពួកគេមកកាន់ទីស្នាក់ការប៉ុស្តិ៍សួរនាំ មានការសង្ស័យក៏យកទឹកនោមរបស់ពួកគេមកត្រួតពិនិត្យដោយធ្វើតេស្តជាមួយថ្នាំវិទ្យាសាស្ត្រ មានសញ្ញាវិជ្ជបានបញ្ជាក់ថា ពួកគេមានផ្ទុកនូវសារធាតុថ្នាំញៀន នៅក្នុងខ្លួន ទើបឃាត់ខ្លួនតែម្តង។

ពួកគេទាំង៣នាក់ នោះ១ ឈ្មោះ ភាន សុផា អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោធិពោន សង្កាត់ដង្កោខណ្ឌដង្កោ។ ២ ,ឈ្មោះ ភាន ហុង អាយុ១៨ឆ្នាំ នៅបុរីសន្តិភាព2សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៣,ឈ្មោះហ៊ាង ម៉េត ហៅស្នា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងមូលដ្ឋាន សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ពួកគេ(ក្រុមយុវជនទាំង៣នាក់)និយាយថា ឥឡូវនេះ មិនបានប្រើប្រាស់ថ្នាំញៀនទៀតទេ ខកខានមួយរយៈមកហើយ ចំណែកម៉ូតូរបស់គេ មានឯកសារទិញលក់ប៉ុន្តែខុសត្រង់មិនទាន់ធ្វើស្លាកលេខមិនអាចមា នសិទ្ឋិចរាចរបានឡើយ ហើយការជិះគ្នា៣នាក់លើម៉ូតូមួយគ្រឿងក៏ខុសច្បាប់ ហើយមិនតែប៉ុណ្ណោះពួកគេថែមទាំងមិនពាក់ពួកសុវត្ថិភាពទៀតផង គឺពោរពេញដោយបទល្មើសទាំងអស់ ប៉ុន្តែ មានទោសឃុំខ្លួនតែបញ្ហាគេមានផ្ទុកសារធាតុគ្រឿងញៀននៅក្នុងខ្លួនតែប៉ុណ្ណោះដែលប៉ូលិស ត្រូវបញ្ជូនទៅឲ្យតុលាការជាអ្នកសម្រេច៕ តុង សីហា


ចែករំលែក៖