នៅពេលនេះអគ្គលេខាធិការអង្គការ សហប្រជាជាតិ Antonio Guterres បាន បំពេញទស្សនកិច្ចនៅក្នុងប្រទេសអីុស្រាអែល ដោយលោកបានថ្លែង នៅក្នុងសន្និ សីទកាសែត ថាលោកចង់ឃើញប៉ាឡេស្ទីនក្លាយជាប្រទេសមានអធិបតេយ្យពេញលេញ។
ជាមួយគ្នានេះប្រធានាធិបតីទួរគី លោក Recep Tayyip Erdoganកាលពីថ្ងៃទី ២៨ ខែសីហា ក៏បានជំរុញឲ្យរដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល បញ្ចប់ការប៉ុនប៉ងគ្រប់គ្រងទៅលើប្រទេសប៉ាឡេស្ទីន និងគួរ តែស្វែងរកដំណោះស្រាយជម្លោះ រវាង ប្រទេសទាំងពីរអ៊ីស្រាអែល-ប៉ាឡេស្ទីន ជំនួសវិញ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Ankara បន្ទាប់ពីមានកិច្ចប្រជុំទ្វេភាគីជាមួយនឹងលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbasលោកប្រធានាធិប តីទួរគីរូបនេះ បាននិយាយ ថា ប៉ាឡេស្ទីន គឺជារដ្ឋឯករាជ្យមួយ ដែលបានបង្កើតឡើងនៅភាគខាងកើតនៃទីក្រុង Jerusalem តាំងពី ឆ្នាំ១៩៦៧ហើយវាបានធ្វើឲ្យមានស្ថិភាព យ៉ាងល្អនៅក្នុងតំបន់។
លោកប្រធានាធិបតីទួរគីបានបន្តទៀតថា លោកនឹងបន្តគាំទ្រប្រទេសប៉ាឡេស្ទីន ក្នុងកិច្ចខំប្រឹង ប្រែងនានាដើម្បីទទួលស្គាល់ប៉ាឡេស្ទីន នៅគ្រប់ទម្រង់នៅក្នុងមជ្ឈដ្ឋានអន្តរជាតិ។
ចំណែក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានទៅដល់ទីក្រុង ហ្សេរូសាឡឹម កាលពីថ្ងៃ ទី២៨សីហា បានថ្លែងនៅចំពោះមុខមន្ត្រីអុីស្រាអែលថា លោកមានក្តីសុបិនមួយ គឺចង់ឃើញប៉ាឡេស្ទីនក្លាយជាប្រទេសឯករាជ្យពេញសិទ្ធិ ហើយអុីស្រាអែល និងប៉ាឡេស្ទីន នឹងរួម រស់ជាប្រទេសភូមិរបងតែមួយ ជាមួយគ្នា ដោយសុខសាន្ត។ សម្តីនេះមិនបានធ្វើឲ្យនាយករដ្ឋមន្ត្រីអុីស្រាអែល យល់ស្រប ឡើយ ដោយលោកបានឆ្លើយតបវិញ ភ្លាមៗ ថានៅមានបញ្ហាប្រឈមមុខជា ច្រើន ដែលកំពុងចោទនៅក្នុងតំបន់ទាំង មូល មិនមែនមានតែបញ្ហាប៉ាឡេស្ទីនមួយទេ។
ចូលកាន់តំណែងកាលពីខែមករា ដើម ឆ្នាំនេះ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonia Guterres) ទើបតែបានបោះជំហាន យ៉ាងក្លាហាន មកក្នុងវិបត្តិអុីស្រាអែល ប៉ាឡេស្ទីន ដែលជាជម្លោះរ៉ាំរ៉ៃ រាប់សិបឆ្នាំ មកហើយ។ ស្ថិតក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចរបស់លោក នៅតំបន់ដើមបូព៌ា លោក ហ្គូតឺរ៉េស បានទៅដល់ក្រុងហ្សេរូសាឡឹម កាលពីថ្ងៃចន្ទ ហើយនឹងបន្តដំណើរទៅកាន់ តំបន់ស៊ីហ្ស៊កដានី និងតំបន់ហ្គា ហ្សាបន្តទៀត។
នៅចំពោះមុខមន្ត្រីអ៊ីស្រាអែល ដែល ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូផងនោះ លោកហ្គូតឺរ៉េស បានថ្លែងថា លោកមានក្តីសុបិនចង់ឃើញប៉ាឡេស្ទីន ក្លាយជាប្រទេសឯករាជ្យពេញអធិបតេយ្យ។ លោកចង់ឃើញ ប៉ាឡេស្ទីន និងអុីស្រាអែល អាចរួមរស់ជាមួយគ្នា គោរពគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដោយសុខសន្តិភាព។
ដោយឡែក លោកនាយករដ្ឋមន្ត្រីអុីស្រាអែល ណេតាន់យ៉ាហ៊ូ បានឆ្លើយតបទៅវិញថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អុីស្រាអែលយល់ថា មានរឿងបន្ទាន់ និង ប្រឈមមុខជាច្រើនផ្សេងទៀត ដែលអង្គការសហប្រជាជាតិគួរចូលរួមដោះស្រាយ។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងអំពីការគំរាមកំហែងសន្តិភាពក្នុងតំបន់ បង្ក ឡើងដោយក្រុមឧទ្ទាមហេសប៊ូឡា ឃុប ឃិតគ្នា ជាមួយអុីរ៉ង់។ លោកនាយករដ្ឋ មន្រ្តីអុីស្រាអែល បានចោទប្រកាន់ថា អុីរ៉ង់ និងហេសប៊ូឡា កំពុងប្រើប្រាស់ដែនដីស៊ីរី ធ្វើជាទីកន្លែងផលិត និងដឹកជញ្ជូនអាវុធ ទៅឲ្យក្រុមភេរវកម្មអ៊ិស្លាម៕ ម៉ែវ សាធី