ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុស ស្រី៦នាក់ពាក់ពន្ធករណីថ្នាំញៀន ត្រូវវរៈការពារព្រំដែនគោក៨០៧បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលការពារព្រំដែនគោក៨០៧ បានបញ្ជូនជនសង្ស័យប្រុស ស្រី៦នាក់ និងថ្នាំញៀន៣៦០គ្រាប់ ទៅស្នងការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។

លោកវរសេនីយ៍ទោឡុង សំណាងមេបញ្ជាការការពារព្រំដែនគោក៨០៧ ដោយអនុវត្តតាមបទបញ្ជារបសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដើម្បីអនុវត្តគោនយោបាយភូមិ/ឃុំមានសុវត្ថិភាព លោកបានដាក់បទបញ្ជាចេញនូវផែនការដល់កម្លាំងនាយប៉ុស្ដិ៍ការពារព្រំដែនភ្នំដងរែក កម្លាំង៥នាក់កាលពីម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដើរល្បាតតាមបន្ទាត់ព្រំដែនចាប់ពីប៉ុស្តិ៍ដងរែក រហូតជិតដល់បង្គោលសីម៉ា លេខ២៨ បានប្រទះឃើញជនសង្ស័យចំនួន២នាក់ ១ឈ្មោះ ចាន់ ហាក់ឃាង ភេទប្រុស អាយុ១៧ឆ្នាំ ២ឈ្មោះ ផាត ជា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់នោះមានទីលំនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពេលត្រួតពិនិត្យឆែកឆេរ ក៏ប្រទះឃើញថ្នាំប្រភេទក្រហមចំនួន២៣គ្រាប់ មានអក្សរWY នៅលើស្មៅ ដែលជនសង្ស័យបោះចោល ក្បែរខ្លួនចម្ងាយ០៥ម៉ែត្រ តាមការសាកសួរជារបស់ឈ្មោះ ចាន់ ហាក់ឃាង។

ក្រោយពីកាសាកសួររួចនៅថ្ងៃដដែល ត្រង់ចំណុចភូមិ ឃុំខាងលើ លោកបានបញ្ជាកម្លាំងចំនួន៧នាក់ដឹកនាំកម្លាំអដោយលោកអនុសេនីយ៍ឯកផល វណ្ណា នាយផ្នែកប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តបន្តចុះបង្ក្រាប និងឃាត់ខ្លួនចំនួន៣នាក់ទៀត មានឈ្មោះដូចខាងក្រោមឈិន ឆវី ភេទស្រី អាយុ២៨ឆ្នាំ វត្ថុតាងថ្នាំពន៏ប្រភេទក្រហមអក្សរWYចំនួន៣២៤គ្រាប់ជាមុខសញ្ញាករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ២/ឈ្មោះយឿន ស្រីរៀនភេទស្រីអាយុ២៨ឆ្នាំជួញដូរនូវសារធាតិញៀនដោយខុសច្បាប់/៣ឈ្មោះវ៉ាន នឿតភេទប្រុសអាយុ៣៧ឆ្នាំប្រើប្រសាសារធាតុញៀនខុសច្បាប់អ្នកទាំង៣នាក់រស់នៅភូមិឃុំកើតហេតុ។បន្ទាប់ពីកម្លាំងជម្នាញ់ស្រាវជ្រាវបន្តបន្ទាប់នៅចំណុចតាមផ្លូវជាតិលេខ៥៨ភូមិថ្នលបមបែកឃុំគោករមៀតស្រុកថ្មពួកកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសៀន សឿតរស់នៅក្នុងភូមិវល្ល៏ប្រេងឃុំគោករមៀតស្រុកថ្មពួកដកហូតវត្ថុតាងមានថ្នាំគ្រាប់ប្រភេទក្រហមអក្សរWYចំនួន០៣គ្រាប់។លុះនៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧នេះអង្គភាពបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៦នាក់និងវត្ថុតាងថ្នាំញៀនប្រភេទពណ៏ក្រហមសរុប៣៥០គ្រាប់ទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖