ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ អតិថិជនមិនអាចដកប្រាក់បានទេនៅធនាគារអេស៊ីលីដា

ចែករំលែក៖

ភ្នំពេញ៖ អតិថិជនរបស់ធនាគារអេស៊ីលីដា(Acleda) ជាច្រើនរូបបានប្រាប់ថា មានអតិថិជនជាច្រើនកំពុងរង់ចាំប្រតិបត្តិការបើកលុយរបស់ធនាគារមួយនេះ តែមកដល់ម៉ោងនេះ ហើយនៅតែមិនអាចបើកបានទៀត។

អតិថិជននោះបាននាំពាក្យរបស់មន្រ្តីចាំបើកលុយរបស់ធនាគារ(Acleda)មកប្រាប់ពួកគាត់បន្តថា ព្រោះតែបញ្ហាបច្ចេកទេស ដូច្នេះមិនអាចបើកប្រាក់នៅព្រឹកនេះបានទេ ដោយរង់ចាំរសៀល ប្រហែលខាងក្រុមបច្ចេកទេខគេអាចធ្វើរួចរាល់។

ជាមួយគ្នានេះដែលក៏មានអតិថិជនធនាគារអេស៊ី(Acleda)ផ្សេងទៀតក៏លើកឡើងប្រហែលគ្នានេះដែរ ថាពួកគាត់ក៏មិនអាចបើកបានដែរ។

មិនអាចទាក់ទងសុំប្រតិកម្មទៅថ្នាក់ដឹកនាំធនាគារអេស៊ីលីដា(Acleda)បាននៅឡើយទេ តែបើតាមមន្រ្តីបំរើការងារនៅធនាគារអេស៊ីលីដា បានបញ្ជាក់ថា មានបញ្ហានេះមែន តែទំហំនៃបញ្ហាយ៉ាងណានោះលោកក៏មិនអាចបញ្ជាក់បានទេ ដោយសុំការអនុញ្ញាតិពីថ្នាក់លើ ឬសួរថ្នាក់លើដោយផ្ទាល់៕ ហេង សូរិយា


ចែករំលែក៖