ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ តូចចិត្ត មានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យ៥៤ឆ្នាំ ម្នាក់ តូចចិត្ត មានជំងឺ ឈឺរ៉ាំ រ៉ៃ (ទឹកនោមផ្អែម)បានសម្រេច​ចិត្ត លួចចងក សម្លាប់ខ្លួននិងខ្សែលីឡុងទៅនឹងធ្នឹមផ្ទះរបស់ខ្លួនមិនឲ្យប្រពន្ធកូនដឹងទេ ហេតុការណ៍ បង្កឲ្យ​មាន​ការភ្ញាក់ផ្អើលពេញភូមិកាលពីវេលាម៉ោង០៤និង៥១នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិដងផ្អាវ ឃុំពង្ររក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះគាត់មានជំងឺទឹកនោមផ្អែម ឈឺ រ៉ាំរៃ ជាច្រើនខែកន្លងមកហើយ ដោយសារមើលមិនជា ប្រហែលគាត់តូច​ចិត្ត​ខ្លួន​ឯងផងនោះ ទើបគាត់ សម្រេចដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះ។

លោកវរៈសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់នៅព្រឹកថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០១៧ថា បន្ទាប់ពីមានព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់សមត្ថកិច្ច​តាម​មមូលដ្ឋានយើងថា មានករណីធ្វើអត្តឃាត ចងកសម្លាប់ ខ្លួន និង ខ្សែលីឡុងទៅ និង ធ្នឹមផ្ទះ ក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិដងផ្អាវ ឃុំពង្ររក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកបានលោកបានបញ្ជាឲ្យកម្លាំងជំនាញចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ និង ស្រាវជ្រាវ នៅលើរាងកាយជនរងគ្រោះពុំឃើញមានស្លាក​ស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដូច្នេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សព ជនរងគ្រោះ​ពិតជាបានចង កសម្លាប់ខ្លួនពិតប្រាកដមែន ពុំមែនជាករណីឃាត់កម្មទេដោយជនរងគ្រោះមានឈ្មោះ ជុំ ជី ភេទប្រុសអាយុ ៥៤ ឆ្នាំរស់នៅភូមិ ឃុំ ខាងលើ​ បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន​រិទ្ធី​


ចែករំលែក៖