ភ្នំពេញ៖ ណាហ្គាវើលបានរៀបចំកម្មវិធីប្រគល់ប្រាក់រង្វាន់ដល់អត្តពលិកកម្ពុជា ដែលឈ្នះមេដាយមាស កីឡាស៊ីហ្គេមលើកទី២៩ ជាផ្នែកមួយនៃយុទ្ធនាការ “ដំណើរឆ្ពោះទៅទៅរកមេដាយមាស” ដែលណាហ្គាវើលដ៍ បានសហការជាមួយ គនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ កម្មវិធីស្វាគមន៍ និង ប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងនៅណាហ្គាវើលដ៍ ក្រោមដី ដោយមានការចូលរួមពី លោក វ៉ាត់ សំរើន អគ្គលេខាធិការ គណៈកម្មាធិការជសតិអូឡាំពិកម្ពុជា គណៈគ្របគ្រងជាន់ខ្ពស់ណាហ្គាវើលដថ៍ អត្តពលិកជ័យលាភី និងមិត្តអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។
កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ទទួលបានប្រាក់រង្វាន់ ចំនួន៥០០០ដុល្លារ អាមេរិក លើប្រភេទកីឡាប៉េតង់ លើវិញ្ញាសាវាយគូនារី ។ កីឡាករ ម្ចាស់មេដាយមាស ប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៦៣គីឡូក្រាម ឃឹម ឌីម៉ា និងកីឡាការិនី មេដាយមាសតេក្វាន់ដូប្រភេទទម្ងន់៧៣គីឡូក្រាម ស៊ន សៀវម៉ី ទទួលបានថវិកាម្នាក់ចំនួន៣០០០ដុល្លារអាមេរិក លើវិញ្ញាសាឯកត្តជន ។ដោយឡែកណាហ្គាវើលក៏បានឧបត្ថម្ភ ដល់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងមេដាយមាស១គ្រឿងនូវថវិកាចំនួន ៥០០ដុល្លារអាមេរិក ដូច្នេះអត្តពលិកកម្ពុជា ឈ្នះបានមេដាយមាសចំនួន៣គ្រឿង ណាហ្គាវើលឧបត្ថម្ភថវិកាដល់អូឡាំពិកកម្ពុជា សរុបចំនួន១.៥០០ដុល្លារអាមេរិក ។
នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ដោយមើលឃើញស្នាដៃឆ្នើម ដែលអត្តពលលិកកម្ពុជា ទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងជឿជាក់ថា ពួកគេនិងបន្តស្នាដៃដ៏ល្អនេះ ជាបន្តទៀត នៅលើឆាកអន្តរជាតិ ។ វាពិតជាមោទនភាពដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ផងដែរ ដែលបានក្លាយជាផ្នែកមួយនៃភាពជោគជ័យ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាសម្រាប់ប្រទេសកម្ពុជា” ។ណាហ្គាវើលដ៍ ប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអន្តរជាតិ ដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិក ស៊ីហ្គេម និងអាស៊ានហ្គេម ឬព្រឹត្តិការណ៍ទ្វីបអាស៊ី រហូតដល់ឆ្នាំ២០១៨៕ សារីម