ព័ត៌មានទាន់ហេតុការណ៍៖

នាយក្រឹមវេចបង្វេចចុះចេញពីផ្ទះក្រោយផ្ទុះរឿងស្នេហាត្រីកោណ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណមក ស្រាប់តែនៅពេលនេះនាយក្រឹម បានសម្រេចចិត្តចុះចេញពីផ្ទះ។ ការចុះចេញនេះដែរគឺក្រោយប្រពន្ធព្រមានប្តឹង និងបញ្ចេញរឿងរ៉ាវអាស្រូវស្នេហាជាមួយនាងលាភ ជាកូនក្រុម។

ប្រភពពីអ្នកជិតដិតនឹងក្រុមគ្រួសាររបស់នាយក្រឹមនោះបានលើកឡើងថា នាយក្រឹមបានសម្រេចចិត្តចុះចេញពីផ្ទះនៅផ្លូវឯកឧត្តម ជាសុផារ៉ា ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះក្រោយពេលស្ថានការណ៍ក្នុងក្រុមគ្រួសារមិនមានភាពល្អប្រសើរជាងមុន។

ប្រភពបន្តថាក្រោយលេចចេញទំនាស់គ្រួសារធ្ងន់បានធ្វើឲ្យសមាជិកគ្រួសារនាយក្រឹមខ្វាយខ្វល់ច្រើនអំពីរឿងនេះហើយម្នាក់ៗស្ទើរគ្មានបានដេកពួនព្រោះតែការគិតច្រើន។

នៅពេលនេះកូនប្រុសច្បងរបស់នាយក្រឹមដែលធ្វើការនៅខេត្តព្រះសីហនុកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាងខេត្តព្រះសីហនុ ហើយអ្នកស្រីវ៉ង់ ឡុងមុន្នីជាប្រពន្ធវិញត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យព្រោះតែអ្នកស្រីខ្សោយខ្លាំង។ មានការលើកឡើងដែរថា នាយក្រឹមបានសម្រេចចិត្តចុះចេញពីផ្ទះហើយទៅរស់នៅជាមួយនាងលាភដែលជាស្រីស្នេហ៍ និងកំពុងពរពោះកូនភ្លោះ។

គួរបញ្ជាក់ដែរថា ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹមបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពេលនេះតារាកំប្លែងនាយក្រឹមបានចេញមុខទទួលស្គាល់កំហុស។ ប៉ុន្តែលោកបង្ហាញពីជំហរក្នុងការរក្សាទំនាក់ទំនងទាំងភរិយា និងនាងលាភដែលជាស្រីកំណាន់៕ វឌ្ឍនា


ចែករំលែក៖