ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ចុះរាវខ្ចៅក្នុងប្រឡាយទឹកបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មានស្រ្ដីម្នាក់បានលង់ទឹកនៅចំណុច ប្រឡាយទឹក ក្នុងភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៌ ខេត្តកំពង់ធំ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ហេង សុភាព អាយុ៤២ឆ្នាំ រស់នៅភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) មូលហេតុ ស្រ្ដី ម្នាក់នេះចុះរកខ្ចងខ្ចៅក្នុងប្រឡាយតែម្នាក់ឯង ដោយសង្ស័យខ្យល់គរ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសព រួចសន្និដ្នានថា ពិតជាស្លាប់ដោយសារលង់ទឹកមែនពុំមានស្លាកស្នាមអ្វីផ្សេងទេ រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិ ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖