ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបាន​ម្ចាស់ផ្ទះ​ជួលនិង​កម្លាំង​សមត្ថកិច្ច​​ ឃាត់ខ្លួន​យកទៅ​សាកសួរ​

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបាន​ម្ចាស់ផ្ទះ​ជួលនិង​កម្លាំង​សមត្ថកិច្ច​​ ឃាត់ខ្លួន​យកទៅ​សាកសួរ​ ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បាន​ធ្វើ​សកម្មភាព​ ឆ្កឹះ​សោរ​បន្ទប់​ជួល​ ចូល​លួចយក​លុយ របស់​ជនរងគ្រោះ​ម្នាក់​ពេល​ចេញ​ទៅ​ធ្វើ​ការរោងចក្របាត់​ ។​

ហេតុការណ៍​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​ ៩និង​៣០នាទី​ ថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​បន្ទប់​ជួល​ អត់មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​ដំណាក់ធំ៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។​

ជនរងគ្រោះមានឈ្មោះ​ សែម​ សារ៉ន​ ភេទប្រុស​ អាយុ៣១​ឆ្នាំ​ មុខរបប​ កម្មករ​រោងចក្រ​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​  ។  ចំនែក​ជនសង្ស័យ​មានឈ្មោះ​ អឿន​ សុភក្ត្រ​ ហៅ​ងូក​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅផ្ទះ​ជួល​ ភូមិ​ទ្រា៤​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ដកហូត​ ដែកលួស​មួយ​សសៃ​ និង​លុយមួយចំនួន​ ។​

តាម​សម្តី​ លោក​ ឯម​ ភារី​ នាយរង​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​ បានអោយដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ រូបនោះ​ យកទៅ​សាកសួរ​ គឺ​នៅ​វេលាម៉ោង​៧ព្រឹក​ បុរស​ដែល​ ជាជនរងគ្រោះ​ បានចាក់​សោរ​បន្ទប់​ជួល​ រួចហើយបាន​ចេញ​ទៅ​ធ្វើ​ការ​បាត់​ លុះ​ដល់​ វេលាម៉ោង​ ៩និង​៣០នាទី​ព្រឹក​ ថ្ងៃទី​ដដែល​ ក៍ស្រាប់តែមាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ បាន​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់​ជួល​ ចូល​លួចយក​លុយ​របស់​ជនរងគ្រោះ​ ខណះ​ពេលដែល​ជនសង្ស័យ​ កំពុង​តែ​ធ្វើ​សកម្មភាព​ ក៍តែមាន​អ្នក​ជិតខាង​ម្នាក់​ ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ ក្បែរនោះ​ឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក​ រួចហើយ​អ្នក​ជិតខាង​រូបនោះ​បាន​ រត់​ទៅប្រាប់​ម្ចាស់ផ្ទះ​ជួល​ ឈ្មោះ​ ប៊ុន​បូណា​ ថាមាន​ចោរ​ លួចគាស់​បន្ទប់ជួល​ លឺដូចនេះ​ម្ចាស់ផ្ទះ​ បាននាំគ្នា​ទៅមើល​ ព្រមទាំង​ឃាត់ខ្លួនជនសង្ស័យ​រូបនោះ​ ហើយ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ បានធ្វើ​ល្បាត​ឆ្លង​កាត់​ទីនោះ​ ក៍បានទៅឃាត់​ជនសង្ស័យ​រូបនោះ​ បានភ្លាមៗ​ រួច​ហើយ​បាន​នាំខ្លួនយក​ទៅ​សាកសួរ​នៅប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ ។

នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្សយ័​រូបនោះ​បាន​សារភាពថា​រូប​គេ​ ពិត​ជា​បានធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់​ជួល​ចូល​លួចយក​លុយ​របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ។

ក្រោយពេល​កើតហេតុ​ នៅវេលា​ម៉ោង​៦ល្ងាច​ ជនរងគ្រោះ​បានចេញ​ ពីធ្វើការ​ ត្រលប់​បន្ទប់ជួល​វិញ​ រួច​ហើយ​បាន​ទៅ​ មើល​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ឃើញ​ថា​បាត់​លុយអស់​ចំនួន​ ៣០ម៉ឺនរៀល​ រួច​ហើយ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​ ចំនែក​ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​ ៕ តាឡឹម

 


ចែករំលែក៖