ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកក្រដាសអេតចាយបុកម៉ូតូសិស្សសាលាពីក្រោយរបួសបាក់ជើងកុមារីម្នាក់​ និង៣នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ សិស្សសាលទួនហ្វាប្រុសស្រី៤នាក់ ជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកក្រដាសអេតចាយបើក បុកពីក្រោយបណ្ដាលឲ្យ្យកុមារីម្នាក់រងរបួសបាក់ជើង និង៣នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ហេង រតនះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកសិស្សសាលាទាំង៤នាក់នោះ ពុំបានស្គាល់ឈ្មោះនោះទេ ដឹងថា ស្នាក់នៅក្នងបុរីហុកឆេង សង្កាក់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញសិស្សសាលាទាំង៤នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CU.5012 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរេ ១គ្រឿង ពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 2C5646 បើកបរក្នុងទិសដៅស្រប់គ្នាមកបុកពីក្រោយរុញទៅផ្ទុបរថយន្តមួយគ្រឿងទៀត​នៅខាងមុខបណ្ដាលឲ្យកុមារីម្នាក់បាក់ជើងខាងស្ដាំចំណែកកុមាបីនាក់ទៀ រងរបួសស្រាល ភ្លាមៗនោះកុមារទាំង៤នាក់ត្រូវបានប្រជាពលរដ្ឋបានលើកដាក់លើម៉ូតូរ៉ឺម៉កកងបី ជួយយកទៅសង្គ្រោះ នៅគ្លីនិច ឯកជនសួគ៌ា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានឃាត់អ្នកបើកបរទុករួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖