នាពេលថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិច Epson បានប្រកាសបង្ហាញម៉ាស៊ីនបញ្ចាំងថ្មីមួយ ដែលមានសមត្ថភាពផលិតអេក្រង់ទំហំ 10 ហ្វ៊ីតនៅពេលដែលដាក់នៅលើជញ្ជាំង។ គួរឱ្យស្តាយនៅកំរិត 4K ម៉ាសុីនបញ្ចាំង Home Cinema LS100 ត្រូវបានកំណត់ទៅកម្រិតភាពច្បាស់ 1080p មិនដូច 4K របស់ក្រុមហ៊ុន Sony ទេ។ ប៉ុន្តែ Epson បានផ្ដល់ភាពងាយស្រួលដែលអាចធ្វើការបញ្ចាំងនៅលើជញ្ជាំងបានយ៉ាងច្បាស់ហើយដាក់លក់ក្នុងតំលៃ $ 3,000 ស្របពេលដែលម៉ាសុីនបញ្ចាំងម៉ាក Sony ដាក់លក់ក្នុងតំលៃត្រឹមតែ $ 2,500 ។ ម៉ាសុីន Epson ថ្មីនេះបានភ្ជាប់មកជាមួយនូវរន្ធ HDMI ចំនួនបី និង មានកំរិត 4,000 lumen ជាមួយនឹង contrast ratio 2.500.000: 1 ។ បើយោងតាមក្រុមហ៊ុន Epson បានឱ្យដឹងថាវាមានពន្លឺភ្លឺគ្រប់គ្រាន់ដើម្បីប្រើជាមួយ “lights on និង shades open ” ។
ម៉ាសុីនបញ្ចាំងម៉ូដែល LS100 ត្រូវបានរចនាឡើងសម្រាប់អ្នកដែលចង់បានរូបភាពអេក្រង់ដ៏ធំមួយ ដោយគ្មានកែវចតុកោណនិងផ្លាស្ទិចដ៏ធំដើម្បីងាយស្រួលក្នុងការតុបតែង។ ហើយដោយសារតែវាជាម៉ាស៊ីនបញ្ចាំង ultra-short វាអាចដាក់នៅជាប់នឹងជញ្ជាំងព្យួរ និងមិនមានខ្សែចូលទៅក្នុងពិដាន និងអាចដាក់នៅលើតុកាហ្វេបាន។ ប្រភពពន្លឺឡាស៊ែរ LS100 ក៏មានគុណសម្បត្តិជាងម៉ាស៊ីនបញ្ចាំងប្រើដោយចង្កៀងផងដែរ ដោយសារតែវាអាចមានពណ៌គ្រប់គ្រាន់និងមានពន្លឺកាន់តែប្រសើរ។ ក្រុមហ៊ុន Epson អះអាងថាបច្ចេកវិជ្ជានៅលើម៉ាសុីនបញ្ចាំងឡាស៊ែររបស់ខ្លួននឹងអាចប្រើបានយូរយ៉ាងហោចណាស់ក៏ 10 ឆ្នាំ ឬប្រហែល 20,000 ម៉ោង។ ម៉ាស៊ីន Epson Projector Laser នេះនឹងអាចរកទិញបាននៅរដូវកាលខាងមុខនេះ ៕ ហេង លក្ខិណា