ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាគ្រោងបញ្ជូនអត្តពលិកកីឡារាំទៅប្រកួតកីឡាយុទ្ធសិល្ប៍ក្នុងសាលកម្រិតទ្វីបអាស៊ីនៅទូមេនីស្ថាន

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាគ្រោងបញ្ជូនអត្តពលិកកីឡារាំ ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ កីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥ (5th Asian Indoor Matial Art Games)នៅទីក្រុងអាស្កាបាតAskabat នៅប្រទេសទូកមេនីស្ថាន។ នេះបើយោងតាម គេហទំព័រផ្លូវការ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានដកស្រង់សម្តី លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

លោក វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងថា ព្រឹត្តិការណ៍ ប្រកួតកីឡាយុទ្ធសិល្ប៍ ក្នុងសាលទ្វីបអាស៊ីលើកទី៥នេះ មានប្រទេសជាសមាជិក ចំនួន៤០ប្រទេស ដែលជាសមាជិក របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលធ្វើរៀងរាល់៤ឆ្នាំម្តង ក្នុងនោះប្រទេសកម្ពុជា ក៏ជាប់កាតព្វកិច្ច ក្នុងការបញ្ជូនអត្តពលិកបស់ខ្លួនឲ្យទៅចូលរួមប្រកួតកីឡាកម្រិតទ្វីបអាស៊ីនេះដែរ។

ប្រភពព័ត៌មានខាងលើបានបង្ហាញឲ្យដឹងថាកម្ពុជាគ្រោងបញ្ជូនកីឡាករកីឡាការិនី រាំ២នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទិ១៦ខែកញ្ញាឆ្នាំ២០១៧នេះ ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ គេហទំព័រ និងកាសែតនគរវត្តមិនទាន់អាចសុំការពន្យល់បន្ថែម ពី មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡារាំកម្ពុជា បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។ ដោយ សហព័ន្ធនេះ បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ និងគ្រាន់តែប្រាប់ថា សូមរង់ចាំលិខិតចេញជាផ្លូវការមកសិន ចាំប្រាប់ពេលក្រោយ ៕ សារីម


ចែករំលែក៖