ខេត្តស្វាយរៀងៈ ក្មេងប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបរមិនប្រកាន់ស្ដាំ ទៅបុកនឹងម៉ូតូមួយទៀត កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ ២០៩ ស្ថិតនៅភូមិ វាលយន្ដ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
នគរបាលក្រុងស្វាយរៀងថា ម៉ូតូដែលបង្កហេតុមានម្ចាស់ឈ្មោះ ប៉ែន សូណា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ សន្តិសុខ រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១F ១១៣០។
ប្រភពបន្តថា ចំណែកអ្នករងរបួស៣នាក់ម្ដាយកូនស្រីមានឈ្មោះ ប្រាក់ ពុទ្ធី អាយុ ៣៧ ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ឈ្មោះយុត ពុទ្ធីរស្មី អាយុ ០៦ មុខរបរ សិស្ស និងឈ្មោះ យុត សុធីរង្សី អាយុ ០២ឆ្នាំដោយមានទីលំនៅ ភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B ៦៧៦៧។
សាក្សីថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរ ពីជើងទៅត្បូងមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូម្ដាយនិងកូនស្រី៣នាក់ដែលធ្វើដំណើរពីត្បូងទៅជើងបើកបញ្ច្រាសគ្នាពេញទំហឹង ដួលរដូករណែល បានជួយដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង និងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន