ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់​ក​ម៉ូតូពីខណ្ឌដង្កោ សមត្ថកិច្ចចាប់បាននៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់សោក​ ម៉ូតូប្រជាពលរដ្ឋ ខណៈម្ចាស់ទុកនៅមុខផ្ទះជួល ក្បែរ រោងចក្រតុក្កតា ផ្លូវ៣០ម៉ែត្រ ភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧​ តែមិនបានសម្រេច ត្រូវកម្លាំងល្បាតប្រទះឃើញ ក៏ដេញ និងបានសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ចាប់បានភ្លាមៗនៅ តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ខៀវ ឡុង ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២ឈ្មោះ ប៊ូ សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិឫស្សីជះ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយម៉ូតូដែលជិះមកធ្វើសកម្មភាព ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2011 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង លួចកាច់សោកម៉ូតូ សេ១២៥ មួយគ្រឿងត្រង់ចំណុចផ្ទះជួលក្នុងភូមិព្រៃទុយ សង្កាត់ព្រៃស​ ពេលនោះជនសង្ស័យ ក៏ឃើញសមត្ថកិច្ចនាំគ្នាជិះម៉ូតូ រត់គេច ភ្លាមៗនោះកម្លាំង ក៏បានជិះប្រដេញតាំងពីចំណុចកើតហេតុនិងបានទាក់ទងជាមួកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយស្ទាក់រហូតមកដល់ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗទាំង២នាក់តែម្តង។

នៅចុះពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្កួនពិតជាបានធ្វើសកម្មភាពលួចកាច់សោម៉ូតូពិតប្រកដមែន​ ចំណែកឧបករណ៍កាច់សោ បានបោះចោលតាមផ្លូវ ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យសម្ថកិច្ចនាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅ​ រួចប្រគល់ជូននគរបាលខណ្ឌដង្កោ នាំយកទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖