ព័ត៌មានទាន់ហេតុការណ៍៖

​ឆ្កួតលីលា! យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​ក្មេងស្រីត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ សមត្ថកិច្ចឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ ពីបទ​បាន​យក​ម្រាមដៃ​ទៅ​រុកចូល​ក្នុង​ប្រដាប់ភេទ​កុមារី​រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ហូរឈាម​អស់​រយ:ពេល៥ទៅ៦ថ្ងៃ ។

ជនសង្ស័យ​មានឈ្មោះ ហេង ខ្មៅ ភេទ​ប្រុស អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ។

កន្លងទៅ​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ម្តាយ​កុមារី​រងគ្រោះ​បាន​ផ្ញើ​កូនស្រី​របស់ខ្លួន​ឱ្យ​ជនសង្ស័យ​មើល​ដោយ​នាង​ជាប់រវល់​ទៅ​ជួយ​លក់​អីវ៉ាន់​បងប្អូន​នៅឯ​ផ្សារ។ លុះ​ត្រឡប់មកវិញ​ក៏​ឃើញ​ប្រដាប់ភេទ​កូន​ខ្លួន​ហូរឈាម​ហើយ​សួរនាំ​តែ​នាង​មិន​ហ៊ាន​ប្រាប់ ព្រោះ​ជនសង្ស័យ​គម្រាម​មិនឱ្យ​និយាយប្រាប់​ម្តាយ​ឡើយ។

ក្រោយមក​ម្តាយ​បាន​លួងលោមចុះឡើងៗ ទើប​នាង​និយាយប្រាប់​ពី​ការពិត​ថា​ជនសង្ស័យពិតជាបានធ្វើសកម្មភាព៕


ចែករំលែក៖