ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកម៉ូតូនិចមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ បុរស​៣​នាក់​ចេញ​មក​ពី​ផឹកស៊ី ពេលមដល់ផ្ទះ ស្រាប់តែមានជនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លី២ដើម មកភ្ជង់ប្លន់យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​ឃ្លាំង​ស្តុ​ប​សម្ភារ ក្នុងភូមិ​គោ​គ​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ លាង ស៊ី​ថា​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ក្នុង​ឃ្លាំង​ដាក់​ចានឆ្នាំង និង​សម្ភារ​ ស្ថិត​ក្នុងភូមិ​គោ​គ​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ស្រុក​គៀនស្វាយ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះតឿ សា​រ័​ត្ន ហៅ​ទួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និងទី៣ឈ្មោះ មាន់ សុខ​ហាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ បាន​និយាយ​ថា ៖ មុន​ពេល​កើតហេតុ រូបគាត់បានជិះ​ម៉ូតូ​​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ 9762 ឌុបគ្នាជាមួយមិត្តភក្តិទៅផឹកស៊ី​ពេលស្រវឹង ក៏មកវិញដោយសារតែស្រវឹងពេក ក៏អោយមិត្តភក្តិជាអ្នកឌុប លុះ​មក​ដល់​មុខ​ឃ្លាំង ដោយ​មិន​មាន​សោ​ចូល​ក្នុង​ឃ្លាំង បន្ទាប់​មក​ឈ្មោះ តឿ សា​រ័​ត្ន ហៅ​ទួន បាន​ឡើង​លើ​របង​ដើម្បី​ទៅ​យក​សោ ចំណែករួបគាត់​បាន​ទៅ​នោម ដោយឡែកឈ្មោះ មាន់ សុខ​ហាក់ នៅ​ចាំ​ម៉ូតូ ។ បន្ទាប់​មក​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៨​នាក់ ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម មិន​ស្គាល់​ម៉ាក បាន​ភ្ជង់ និង​វាយ​ទៅ​លើ​ឈ្មោះ មាន់ សុខ​ហាក់ ចំនួន​២​ស្នាប់​កាំភ្លើង បណ្តាល​ឲ្យ​ពក​ក្បាល ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឹមទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ជួយអន្តរាគន៍ ៕ សុខាសែនជ័យ


ចែករំលែក៖