ភ្នំពេញ: កម្មការិនីរោងចក្រកាត់ដេរ ស្តារហ្វ័រយូម្នាក់បានដួលសន្លប់ហើយត្រូវបានគេជួយសង្គ្រោះដឹកយកទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបានតែបន្តិចក៏បានស្លាប់បាត់បង់ជីវិត ដោយសារគាំងបេះដូងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ ក្រោយពីដឹកសពមកកាន់លំនៅឋានវិញ ។
ជនរងគ្រោះឈ្មោះ ផុន សាវ៉ាន់ ភេទស្រីអាយុ២៨ឆ្នាំស្នាក់ជាកម្មការិនីធ្វើការនៅរោចក្រកាត់ដេរ ស្តារហ្វ័យូ មានទីតាំង ជិតផ្ទះជួលនាងស្នាក់នៅក្នុងភូមិ សង្កាត់ ខាងលើ និងមានមានស្រុកកំណើតភូមិខ្វិត ឃុំបាធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកម្មការិនីធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះបានចូលទៅធ្វើការនៅរោងចក្រស្តារហ្វ័រយូរជាមួយកម្មករ កម្មការិនី ជាច្រើនដូចថ្ងៃធម្មតា ហើយបានទៅស្គែនមេដៃ រួចបានចូលទៅតុអង្គុយធ្វើការ ។ លុះ មិនទាន់អង្គុយបានស្រួលបួលផង ស្រាប់តែនារីរូបនេះវិលមុខដួលផ្ងារក្រោយ ធ្វើឲ្យកម្មការិនី ជាច្រើនបាន នាំគ្នាជួយធ្វើចលនាសង្រ្គោះបឋមគក់ច្របាច់និង យកលាបប្រេងកូឡាទៅលាប តែដោយមើលទៅមានសភាពមិនអាចជួយបាន ក៏បានទូរស័ព្ទហៅប្តី នៅផ្ទះឲ្យមកជួយយកប្រពន្ធទៅមន្ទីរពេទ្យ មូលមិត្ត។ពេលទៅដល់ទីនោះ គ្រូពេទ្យប្រាប់ថានាងសភាពធ្ងន់ណាស់ក៏ប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាបាលបន្ត តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យរូបនាងយកដៃច្បូតទ្រូងហើយក្អួតដោយនិយាយប្រាប់គេឯង ថប់ដង្ហើមណាស់ រួចបានដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យទៅពិនិត្យសពហើយបានសន្និដ្ឋានថា ស្រី្ររងគ្រោះ ស្លាប់ដោយសារតែគាំងបេះដូងហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ប្រាថ្នា