ព័ត៌មានទាន់ហេតុការណ៍៖

រំលោភរួចគំរាមសម្លាប់ តែត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់បងប្រុសយុវតីរងគ្រោះថា បានចាប់រំលោភប្អូនស្រីរបស់ខ្លួន ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ស្ថិតក្នុងភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ភួង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះអាយុ១៤ឆ្នាំ ហើយហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងក្រោយពីបងប្រុសរបស់ជន រងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្ដិ៍រដ្ឋបាលឃុំសំរោង ដែលបានប្ដឹងពីជនសង្ស័យខាងលើដែលបានចាប់រំលោភប្អូនស្រីរបស់ខ្លួនកាលពីអំឡុងខែកក្កដា ឆ្នាំ ២០១៧ តែដោយជនរងគ្រោះមិនហ៊ាននិយាយព្រោះជនសង្ស័យបានគំរាមថាបើហ៊ានតែប្រាប់អ្នកណា គេនឹងសម្លាប់ចោលភ្លាម ទើប មិនហ៊ាននិយាយ។ តែមកដល់ថ្ងៃខែខាងលើរឿងរ៉ាវនេះបានបែកការណ៍ទើបបងរបស់ យុវតីរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ភ្នំដា


ចែករំលែក៖