ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងមិនដឹងកូនចៅលោកណា មាក់ងាយនគរបាលចរាចរចាស់មាត់ខឹងហៅឲ្យបកស្កុតខ្មៅចេញពីរថយន្តព្រូស

ចែករំលែក៖

ភ្នំពេញ: នគរចរាចរខណ្ឌពោធិ៍សែនជ័យមួយក្រុមបានខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃាត់រថយន្តព្រូស១គ្រឿង បិទស្កុតខ្មៅជុំវិញកញ្ចក់ខុសប្រក្រតីដែលបើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្សី ហើយបានឃាត់ខ្លួន ដើម្បីយកមកធ្វើការអប់រំ និងស្នើសុំឲ្យម្ចាស់រថយន្តបកស្កុតខ្មៅចេញពីកញ្ចក់វិញព្រោះខុសច្បាប់ តែបែរជាម្ចាស់រថយន្ត តបតនូវពាក្យសម្តីមិនសមរម្យ ដៀលសមត្ថកិច្ចថាសុទ្ធតែអ្នកបែកថ្នាំ ឃាត់ឡានមិនចេះមើលទៅវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស៊្សី ត្រង់ចំណុចភ្លើងស្តុប កែងផ្លូវលេខ២០០៤ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តម៉ាកព្រូសមួយគ្រឿងខាងលើនេះ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AL-6268 បើកបរដោយនារីវ័យក្មេងមិនស្គាល់ឈ្មោះម្នាក់មានអាយុជាង២០ឆ្នាំ។

ក្រោយឃើញរថយន្ត នេះមានបិទស្កុតខ្មៅលើកញ្ចក់មើលមិនឃើញដល់ក្នុងបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ សមត្ថកិច្ចបានហៅឲ្យឈប់និងសំណូមពរឲ្យម្ចាស់ បក ស្កុតចេញតែបែរជាម្ចាស់ប្រើពាក្យសម្តីមិនសមរម្យជាច្រើន ដាក់សមត្ថកិច្ចសុទ្ធតែអ្នកបែកថ្នាំ ឃាត់ឡានមិនចេះមើល ដោយមិនដឹងថាគាត់អាងជាកូនស្រីលោកធំណាមួយនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចផ្នែកចរាចរណ៍ឃាត់រថយន្តបិទកញ្ចក់ខ្មៅនេះ ដោយគ្រាន់តែធ្វើការអប់រំ កុំឲ្យគាត់បិទកញ្ចក់ខ្មៅតែប៉ុណ្ណោះ ព្រោះនេះជាយុទ្ធសាស្រ្តរបស់លោកអភិបាលក្រុងស្នងការរាជធានី ក្នុងគោលបំណងតម្រង់ទិសដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសង្គមឲ្យបានល្អ។ តែផ្ទុយ ទៅវិញបែរជាម្ចាស់រថយន្តខាងលើ ដែលជានារីម្នាក់បានចុះមករករឿងនិងនិយាយពាក្យសម្តីមិនគួរសមដាក់ទៅលើសមត្ថកិច្ចទៅវិញថាឃាត់ឡានអត់ចេះមើល។

លើសពីនេះទៀតគ្រាន់តែអ្នកសារព័ត៌មាន ចុះទៅថតយករូបភាពសោះ នារីរូបនេះថែមទាំងហាម មិនឲ្យថតនោះទេ ដែលទង្វើនេះមិនដឹងថាគាត់អាងអី ឬអាងឪពុកជាលោកធំ បានជាក្អេងក្អាងនិង ចាត់ទុកសម្ថិតកិច្ចឈរ ជើងអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវ ដូច មិនស្មើនឹងរោមជើងគេ។

តាមមន្ត្រីនគរបាលប្រចាំគោលដៅខាងលើបានឲ្យដឹងថា គាត់ធ្វើបែបនេះគឺចង់ឲ្យនារីរូបនេះអនុវត្តន៍ទៅតាមច្បាប់តាមបញ្ជាថ្នាក់លើតែប៉ុណ្ណោះ។ យ៉ាងណាប្រជាពលពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាលាន់មាត់ថា សង្ស័យឪគាត់ជាមេនគរបាលធំហើយបានជាកូននគរបាលចរាចរខណ្ឌពោធិ៍សែនជ័យមិនហ៊ានក្អកហើយអនុញ្ញាតឲ្យរថយន្តខាងលើបើកចាកចេញទៅបាត់ដោយសុវត្ថិភាព៕ ប្រាថ្នា


ចែករំលែក៖