ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រារអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបណ្ដាលឲ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ ក៏ដូចជាក្មេងឃ្វាលក្របីជួយសង្គ្រោះ ប៉ុន្តែអកុសសយឹតពេលទៅហើយ។

ហេតុការណ៏ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ស្ថិតនៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្រវឹងស្រាហើយធ្លាក់ចូលទឹកស្រះមានឈ្មោះ ញៀវ សារុន អាយុ ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្បែរ កន្លែងកើតហេតុខាងលើ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅវាលស្រែខាងជើងផ្ទះតែម្នាក់ឯង ដើម្បីយកគោទៅចងឲ្យស៊ីស្មៅដូចរាល់ដងហើយម្នាក់ៗមិនបានចាប់អារម្មណ៏អ្វីនោះទេ លុះនៅពេលកើតហេតុស្រាប់តែមានក្មេងប្រទះឃើញក្នុងស្រះទឹកក៏បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។

តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៏ពីក្រុមគ្រួសារសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្ត័គ្រូពេទ្យព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជារអឺលជើងធ្លាក់ចូលស្រះទឹកមែនដោយស្រវឹងស្រាដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖