ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះអស់ចំនួនមួយខ្នងសល់តែសំយ៉ាបខាងមុខផ្ទះ ដោយសារន្ធះបាញ់ ព្រមទាំងងាប់សត្វគោ១ក្បាល និងទ្រព្យសម្បត្តិសម្ភារខូចខាតមួយចំនួន ស្ថិតនៅភូមិអូរស្វាយ ឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើយោងតាមរបាយការណ៍របស់មេឃំុអូរស្វាយ ឈ្មោះសេក ម៉ៅ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យបានឆាបឆេះអស់ខាងលើនោះមានឈ្មោះ ង៉ែត អាត ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ញាតិខ្មែរ និងប្រពន្ធមានឈ្មោះ យឿន រ៉ាវី អាយុ៣៦ឆ្នាំ សញ្ញាតិខ្មែរ មានកូនប្រុសចំនួន២នាក់ អាបងប្រុសមានអាយុ១៣ និងប្អូនប្រុស មានអាយុ៨ឆ្នាំ ។
មូលហេតុដែល ធ្វើឲ្យកើតមានអគ្គីភ័យឡើងបណ្តាលមកពីរន្ទះបាញ់ ចំចរន្ធអគ្គីសនីទើបធ្វើឲ្យទុស្សេខ្សែភ្លើងឡើង បានឆាបឆេះផ្ទះភ្លាមៗមួយរពេច យ៉ាងសន្ធោសន្ធៅគួរឲ្យរន្ធត់ បានឆេះផ្ទះអស់មួយមានបីខ្នង់ទំហំ១៣ម៉ែត្រគុណ និង១៦ម៉ែត្រ គិតទាំងវ៉េរ៉ុង់ដា ហើយផ្នែកខាងក្រោមធ្វើអំពីបេតុង មានបន្ទប់ទឹកបង្គន់ រួមនឹងផ្នែកខាងលើធ្វើអំពីគ្រឿងឈើមានជញ្ជាំងបាំងក្តារដំបូលប្រក់ហ្វីប្រូ ស៊ីម៉ង់ត៍ ក្រោយពីរភ្លៀងរាំងបន្តិច។
ក្រោយពីអាជ្ញាធរមូលដ្ឋានចុះធ្វើកំណត់ហេតុ ទើបបានដឹងថា បាត់បង់ទ្រព្យសម្បត្តិ និងសម្ភារដែលបានខូចខាត ដូចខាងក្រោម
តួផ្ទះទាំងមូលត្រូវបានឆេះទាំងស្រុង និងមានទ្រព្យសម្បត្តិរួមនឹងសម្ភារ មួយចំនួនធំក៏ត្រូវបានឆេះអស់ដែរ មានដូចជា – លុយខ្មែរចំនួន២លានរៀល – ទូរទស្សន៍១គ្រឿង តុ ទូ កៅអី ចាន ឆ្នាំង មុង ភួយ កន្ទេល ពូក សម្លៀកបំពាក់ ផ្ទាំងរូបភាពដែលដាក់តាំងនៅជាប់ជញ្ជាំង បានឆេះខ្ទេចខ្ទីរអស់គ្មានសល់ – សត្វគោឆេះងាប់១ក្បាល(គោញីផើមអាយុ៤ឆ្នាំ) របស់ឈ្មោះវង្ស សាវណ្ណ ដែលនៅខាងក្រោយចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះ – ហើយសរុបជាទឹកប្រាក់ទាំងអស់មានចំនួនប្រមាណជាង២មឺុនដុល្លាអាមេរិក ៕ មាស សុផាត