ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារសាមគ្គី កើតទុក្ខមិនសុខចិត្តបញ្ហារដ្ឋបាលជលផលចាប់ត្រីពួកគាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ អាជីវករកស៊ីទិញលក់ត្រីលក្ខណៈគ្រួសារជាច្រើននាក់ កើតទុក្ខមិនសុខចិត្តចំពោះរដ្ឋបាលជលផលខេត្តអនុវត្តន៍ច្បាប់មាត្រា១០១ នៃច្បាប់ជលផល ចាប់គាត់ឲ្យបង់ផាកពិន័យជាប្រាក់ ជាច្រើនលើករួចបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ថ្មីៗនេះ ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តដើម្បីរកយុត្តិធម៌។

ក្រុមអាជីវកទាំងនោះបានលើកឡើងថាៈ ពួគគាត់មកសាលាខេត្តនេះចង់ឲ្យលោកនាយករដ្ឋបាលសាលាខេត្ត លោកចៅ មន្នីរ៉ា ជួយសំរួលនឹងដោះស្រាយ ពីរបញ្ហាជលផលចាប់ត្រីពួគគាត់ យកមកកន្លែងធ្វើការផាកពិន័យអស់ជាច្រើនលានរៀល ដែលពួគគាត់រកស៊ីទិញត្រីលក់បន្តិចបន្តួច គាត់មិនដោះស្រាយទេ តែគាត់ឲ្យទៅជួបជាមួយ ខាងមន្ទីរកសិកម្មខេត្តដែលជាជំនាញ ហើយនេះមិនមែនការងាររបស់គាត់ត្រូវដោះស្រាយនោះទេ។

នៅព្រឹកថ្ងៃដដែលពួគគាត់មិនបានជួបលោកប្រធានមន្ទីរនោះទេ ដោយក្រុមការងារ របស់លោកប្រធានមន្ទីរឆ្លើយថា ជាប់រវល់ ចាំរសៀលម៉ោង២ លោកនឹងបើកធ្វើសន្និសីទកាសែតជាមួយអ្នកសារព័ត៌មាន និងពួគគាត់ពាក់ព័ន្ធរឿងនេះ។

ពួគគាត់បានបន្តទៀតថា ដោយសារពួគគាត់មិនដឹងថា ជាត្រីឆក់ខុសច្បាប់នោះទេ ព្រោះគាត់ជាអ្នកទិញត្រីលក់បន្តនៅទីផ្សារចិញ្ចឹមជីវិតតែប៉ុណ្ណោះ ក្នុងការបកស្រាយរបស់លោកប្រធានមន្ទីរ បង្ក្រាបបទល្មើសជាក់ស្តែង ដែលកំពុងប្រព្រឹត្តិ សូមកុំឲ្យបង្ក្រាបពួគគាត់ដើរទិញត្រីដោយមិនថា ត្រីឆក់ ឬមិនឆក់នោះទេ ។

ការផាកពិន័យអស់រាប់សិបលានរៀលនោះពួគគាត់សុំមកវិញ ព្រោះគាត់លក់ដូរត្រីបន្តិចបន្តួចគ្រាន់តែដូរបាយតែប៉ុណ្ណោះទេ ហើយពួគគាត់ក៍បានសំណូមពរទៅលោកប្រធានន្ទី សូមឲ្យបង្ក្រាបអ្នកប្រើឱបករណ៍ខុសច្បាប់ឲ្យអស់ នឹងឈ្មួញដែលរកស៊ីទិញត្រីរាប់សឹបគីឡូ ដឹកជញ្ចូនជារៀងរាល់ថ្ងៃចេញពីខេត្តស្ទឹងត្រែង ឆ្លងដែនទៅលក់នៅប្រទេសឡាវនោះផង កំមើលឃើញតែអាជីវករទិញលក់ត្រីតូចតាចក្នុងផ្សាអី៕

លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បានបកស្រាយទៅនឹងក្រុមអាជីវករជាអ្នកទិញត្រីលក់បន្តពីបទល្មើសនេសាទនោះថាៈ លោកនឹងបង្ក្រាបឲ្យបាន ដោយមានជំនាញជលផល មានតួរនាទីក្នុងការបង្ក្រាបនេះស្រាប់ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដើម្បីចាប់នឹងនាំខ្លួនយកមកបង់ផាកពិន័យ ទៅតាមច្បាប់ពី ១លានទៅរក៥លានរៀល នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់ ហើយរឹបអូស ឧបករណ៍បទល្មើសនេសាទទាំងនោះដុតកំទិចចោល។

លោកបន្តទៀតថាៈ បញ្ហាឈ្មួញកណ្តាលតូចតាច ទិញត្រីយកលក់ក្នុងតម្រូវការជីវភាពប្រចាំថ្ងៃនោះ លោកនឹងបើកបង្រៀននឹងណែនាំពន្យល់ឲ្យពួគគាត់ស្គាល់អ្វីទៅដែល ជាត្រីឆក់ត្រីមិនឆក់ដើម្បីកំឲ្យពួគគាត់បង់ខាតប្រាក់ ដោយសារមិនយល់មិនដឹងប្រភេទត្រីប្រើឧបករណ៍ខុសច្បាប់ទៀត ទិញត្រីឆក់វាមិនខុសពីទិញរបស់ចោរកម្ម ជាមួយអ្នកប្រព្រឹត្តបទល្មើសនោះដែរ នេះជាបទរួមគំនិតជាមួយចោរ ៕ មាស សុផាត


ចែករំលែក៖