ប្រទេសចិន៖ នៅថ្ងៃទី ១២ កញ្ញា ដដែលនេះ បន្ទាប់ពីអញ្ជើញសម្ពោធពន្លាជាតិ និងទស្សនាសាលពិព័រណ៍ពាណិជ្ជ កម្មកម្ពុជារួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបនិស្សិតជាង១០០ នាក់ដែលបានអាហារូប ករណ៍និងកំពុងសិក្សានៅក្នុងប្រទេសចិន។
ក្រុមនិស្សិតទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោនាយ រដ្ឋមន្រ្តី ដែលបានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយពួកគេដូចជាកូនក្មួយពិតៗដែលកំពុងសិក្សា នៅក្នុងប្រទេសចិន។ ក្រុមនិស្សិតនៅទីនេះតែងតែយកចិត្តទុកដាក់ជួយនិស្សិតដែលទើបមកដល់ថ្មីៗ ដែលកន្លងមកមានជាង៣០០នាក់។ មាននិស្សិតប្រមាណជាង ១២០០នាក់កំពុងសិក្សានៅក្នុងប្រទេស ចិន។ ក្មួយៗនិស្សិតបានសន្យាខិតខំរៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ និងចូលរួមថែ រក្សាសន្តិភាពអោយបានរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមនិស្សិតទាំងអស់ក៏បានគាំទ្រដល់ចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បដិវត្តិពណ៍គ្រប់រូបភាព និងគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការ ចំពោះជនក្បត់ជាតិដែលមានបំណងធ្វើអោយប្រទេសជាតិអន្តរាយ។
កាលពីខែឧសភា ២០១៦ កន្លងទៅ សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបក្រុមនិស្សិតនៅប្រទេសចិនម្តង រួចមក ហើយព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួយដល់សមាគមក្នុងការទ្រទ្រង់និងជួយដល់ និស្សិតដទៃៗទៀតដែលត្រូវការជំនួយពេលបានមកសិក្សានៅប្រទេសចិន។ ថ្ងៃនេះសម្តេច តេជោនាយក រដ្ឋមន្រ្តីបានឧបត្ថម្ភថវិការបន្ថែម ២ម៉ឺនដុល្លារ បូកនឹងថវិកាអំណោយសភាពាណិជ្ជកម្ម កម្ពុជា២ម៉ឺនដុល្លារ ទៀតដើម្បីទំនុកបម្រុងដល់សកម្មភាពការងាររបស់ក្រុមសមាគមនិស្សិតប្រចាំប្រចាំទេសចិន។ ទន្ទឹមនឹង នោះដែរ សម្តេចតេជោ បានឧបត្ថម្ភថវិកាក្នុង១នាក់៥០០ដុល្លារ ដល់និស្សិតចំនួន ១៤២ នាក់ដែលបាន មកចូលរួមនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខថ្ងៃនេះ។ តំណាងក្រុម សមាគមនិស្សិតប្រចាំប្រទេស ចិនបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែ យកចិត្ត ទុកដាក់ចំពោះកូនក្មួយនិស្សិតដែលកំពុងសិក្សានៅបរទេស។ សម្តេចតេជោ បានបញ្ជាក់ប្រាប់ក្មួយៗ និស្សិតថាកម្ពុជានិងចិនគឺមានទំនាក់ទំនងជាមិត្ត និងជាបងប្អូនដ៏ល្អជាប្រពៃណីតាំងពីជំនាន់សម្តេចតា សម្តេចតាទួតនៃយើងមកម៉្លេះ ហើយសម្តេចតេជោកំពុងបន្តនិងពង្រឹងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយជាមួយមហាមិត្តចិនដែលគ្មាននរណាមកបំបែកបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើអោយក្មួយៗនិស្សិតទាំងអស់ខិតខំរៀនសូត្រ និងចូលរួមថែរក្សាសន្តិ ភាពដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសទាំងក្នុងការកសាងខ្លួនយើងផង ក្រុមគ្រួសារយើងផង និងសង្គមជាតិទាំងមូល។ សម្តេចតេជោ ក៏បានផ្តាំផ្ញើអោយនិស្សិតគោរពច្បាប់ប្រទេសចិន ពេលកំពុង សិក្សានិងរស់នៅទីនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការខិតខំរបស់ក្មួយៗគឺនឹងទទួលផលនៅ ខាងមុខ ព្រោះមានក្រុមវិនិយោគចិនជាច្រើនបោះទុនវិនិយោគនៅកម្ពុជា ហើយត្រូវខិតខំសិក្សាភាសាចិន អោយបានជ្រៅជ្រះផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់កូនក្មួយនិស្សិតទាំងអស់ថា សម្តេចនឹងបន្ត ធ្វើជានាយករដ្ឋមន្រ្តី២អាណត្តិទៀត បើគណបក្សប្រជាជននៅតែបន្តឈ្នះឆ្នោត ដើម្បីការពារសន្តិភាពនិង អភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។ ពិតណាស់ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ គឺបាននឹង កំពុងធ្វើអោយកម្ពុជាផ្លាស់ប្តូរទៅរកភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំដែលយើងទាំងអស់គ្នាបានឃើញ នឹងភ្នែកស្រាប់។ នៅក្នុងឱកាសនេះដែរ ក្មួយៗនិស្សិតបានថតរូបជាអនុស្សារីយ៍ ជាមួយសម្តេចតេជោ ក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ