ព័ត៌មានទាន់ហេតុការណ៍៖

សែនសុខ ភ្នំពេញ៖ ទីតាំងល្អបំផុតសម្រាប់អ្នកទិញផ្ទះថ្មី

ចែករំលែក៖

មានទីតាំងស្ថិតនៅជាយក្រុងភាគខាងជើងនៃរាជធានីភ្នំពេញ ខណ្ឌសែនសុខមានព្រំប្រទល់ជាប់នឹងខណ្ឌទួលគោកត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ដ៏គួរឱ្យទាក់ទាញសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូលខ្ពស់។ តំបន់នេះសាកសម្យបំផុតសម្រាប់អ្នកដែលចង់គេចចេញពីការកកស្ទះចរាចរណ៍ញឹកញ៉ាប់នៅកណ្តាលរាជធានីភ្នំពេញ ហើយចង់បានកន្លែង ដែលមានភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅ។

ការកើនឡើងតម្លៃដីធ្លីឆាប់រហ័សរបស់ទីក្រុងភ្នំពេញគឺជាកត្តាចម្បងដែលនាំឱ្យមនុស្សភាគច្រើនផ្លាស់ប្តូរពីតំបន់កណ្តាលទីក្រុងទៅតំបន់ជាយក្រុងដូចជាតំបន់សែនសុខនេះជាដើមដើម្បីបង្កើតជាសហគមន៍ និងទីក្រុងថ្មីសម្រាប់ការរស់នៅរ​បស់ពួកគេ។ បច្ចុប្បន្ននេះសែនសុខត្រូវបានក្លាយជាតំបន់សក្តានុពលដ៏ខ្លាំងក្លាដោយសារមានការសាងសង់គម្រោងផ្សារទំនើបអ៊ីអន២នៅក្នុងតំបន់នេះកត្តានេះក៏នឹងជម្រុញឱ្យមានតម្រូវការកាន់តែច្រើនក្នុងតំបន់ជាពិសេសតម្រូវការលំនៅដ្ឋាន។

យោងតាមរបាយការណ៍ឆ្នាំ២០១៦ស្តីពីទីផ្សារអចលនទ្រព្យនៅភ្នំពេញចេញដោយក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថាសែនសុខមានកំណើនយ៉ាងឆាប់រហ័សពាក់ព័ន្ធទៅនឹងការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម។ តំបន់នេះបានមើលឃើញពីការផ្លាស់ប្តូរ ដ៏គួរឱ្យកត់សម្គាល់នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍របស់ខ្លួនជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធតំបន់។ ភាពរីកចម្រើនទាំងនេះនឹងបន្តល្បឿនរបស់ខ្លួនខណៈដែលអ្នកវិភាគមើលឃើញពីសុទិដ្ឋិនិយមនៃទីផ្សារអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ខណ្ឌសែនសុខគឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកគ្រប់គ្នាដែលចង់រស់នៅក្នុងជីវិតបែបទំនើបនៅក្នុងទីក្រុង។ ប្រសិនបើចង់ទិញ ឬជួលអចលនទ្រព្យនៅក្នុងតំបន់នេះអ្នកអាចរកព័ត៌មានបន្ថែមពី ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ដែលជាភ្នាក់ងារអចលនទ្រព្យគួរឱ្យទុកចិត្តមួយនៅក្នុងតំបន់។ ក្រុមហ៊ុនមានឯកទេសលើអចលនទ្រព្យគ្រប់ប្រភេទជាពិសេសផ្នែកលំនៅដ្ឋានលើសពីនេះទៀតក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោក សន សៀប ជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា “យើងមានលំនៅដ្ឋានជាច្រើនប្រភេទដែលបានដាក់លក់និងជួលនៅសែនសុខ ហើយបច្ចុប្បន្ននេះមានលំនៅដ្ឋានពីរប្រភេទដែលមានច្រើនជាងគេរួមមាន ផ្ទះ វីឡា និងផ្ទះអាជីវកម្ម។ ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យទាំងនេះនៅសែនសុខសូមទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មានលម្អិត។”​

លោកបានបន្ថែមថា “ឃី រៀល អ៊ីស្ទេត ផ្តល់ជូនអតិថិជននូវសេវាកម្មដែលមានគុណភាពល្អ និងអាចទុកចិត្តបានហើយយើងក៏មានគោលបំណងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យ អចលនទ្រព្យឲ្យកាន់តែរីកចម្រើននៅកម្ពុជា។ ឃី រៀល អ៊ីស្ទេត គឺជាដៃគូឈ្នះឈ្នះ របស់អ្នក!”

តម្លៃផ្ទះវីឡា និងផ្ទះអាជីវកម្មនៅសែនសុខគឺមានភាពប្រហាក់ប្រហែលគ្នាអាស្រ័យទៅនឹងទីតាំង​របស់វា ប៉ុន្តែផ្ទះទាំងពីរប្រភេទខាងលើមានតម្លៃថ្លៃជាងផ្ទះល្វែងធម្មតា។

ទាក់ទងនឹងតម្លៃលំនៅដ្ឋាននៅក្នុងតំបន់សែនសុខនេះ កញ្ញា ឆេង ឆាយហុង អ្នកគ្រប់គ្រង ផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា “សម្រាប់ផ្ទះវីឡាតម្លៃអាចមានចាប់ពី ២០០,០០០ ទៅ ៥០០,០០០ ដុល្លារខណៈដែលតម្លៃផ្ទះ អាជីវកម្មនៅជាប់ផ្លូវធំខាងមុខដែលអាចធ្វើអាជីវកម្មផង​ និងរស់នៅផង មានតម្លៃចន្លោះពី ២០០,០០០ ទៅ ៤០០,០០០ ដុល្លារ។ ចំពោះផ្ទះល្វែងគឺមានតម្លៃទាបជាង​ដោយមានតម្លៃចាប់ពី ៥០,០០០ ដុល្លារទៅ ១៥០,០០០ ដុល្លារ។”

ចំពោះតម្លៃជួលវិញកញ្ញាបានបន្ថែមថា “តម្លៃជួលរបស់ផ្ទះវីឡាមានចាប់ពី១,៥០០ដុល្លារដល់៣,០០០ដុល្លារក្នុងមួយខែ។ វីឡាមួយចំនួនដែលសាងសង់ក្នុងគម្រោងបុរីមានតម្លៃ ចាប់ពី ៨០០ទៅ១,២០០ដុល្លារក្នុងមួយខែចំណែកផ្ទះអាជីវកម្មជួលចាប់ពី១,០០០ទៅ២,០០០ដុល្លារក្នុងមួយខែ។ រីឯផ្ទះល្វែងធម្មតាមានតម្លៃចាប់ពី៣០០ទៅ៦០០ដុល្លារក្នុងមួយខែ។”

ផ្ដល់​សិទ្ធិ៖ realestate.com.kh


ចែករំលែក៖