ព័ត៌មានទាន់ហេតុការណ៍៖

កំហុសឆ្គងធំៗនៅពេលវិនិយោគក្នុងវិស័យអចលនទ្រព្យ

ចែករំលែក៖

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានវិសាលភាពធំទូលាយ ហើយវាជាការជៀសមិនផុតសម្រាប់វិនិយោគិនក្នុងការធ្លាក់ចូលទៅ​ក្នុងចំនុចគ្រោះថ្នាក់ ឬជួបបរាជ័យនៅពាក់កណ្ដាលផ្លូវនោះឡើយ។ ហើយខណៈពេលអ្នកមួយចំនួនបានជួបបញ្ហា​នេះអ្នកផ្សេងទៀតអាចគ្រាន់តែសង្ឃឹមថាវានឹងល្អប្រសើរ។ ប៉ុន្តែតើអ្វីដែលជាភាពខុសគ្នារវាងវិនិយោគិនជោគជ័យ និងវិនិយោគិនបរាជ័យ? ខណៈពេលដែលអ្នកមួយចំនួនចាត់ទុកសំណាងជាកត្តាសំខាន់តាមពិតនោះវាជាជំនាញ និងសមត្ថភាពរ​បស់វិនិយោគិនដើម្បីជៀសវាងការធ្វើឱ្យមានកំហុសឆ្គង។

នោះហើយជាមូលហេតុដែល Realestate.com.kh បានចងក្រងពីកំហុសឆ្គងរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះសូមលោកអ្នកស្វែងយល់អំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជៀសវាងកំហុសឆ្គងទាំងនោះ!

មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់

អត្តពលិកដែលខ្លាំងនឹងត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែអត្តពលិកក៏ត្រូវមានភាពឆ្លាតវៃផងដែរក្នុងការប្រកួតប្រជែង។ នៅក្នុងរបៀបដូចគ្នានេះផងដែរវិនិយោគិនជាមួយធនធានរឹងមាំអាចចាប់ផ្តើមដំណើរការដោយភាពរឹងមាំ ប៉ុន្តែភាពយូរអង្វែងបានមកពីការស្រាវជ្រាវបន្ថែម។

ត្រូវនិយាយថាអ្នកធ្វើឱ្យការវិនិយោគនៅក្នុងរាជធានីភ្នំពេញដោយសារតែអ្នកបានឃើញអាជីវកម្មលូតលាស់នៅទីនោះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពីរបីខែដំបូងការវិនិយោគរបស់អ្នកអាចដំណើរការបានយ៉ាងល្អ។ ប៉ុន្តែដោយសារតែអ្នកមិនបានសិក្សាពីបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា និងការព្យាករពីអ្នកជំនាញ អ្នកប្រហែលជាមិនបានដឹងពីព័ត៌មានសំខាន់មួយដែលបានបញ្ជាក់ថាខេត្តព្រះសីហនុបានទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ។ ហើយខណៈពេលដែលអ្នកទទួលបានជោគជ័យនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុអាចត្រូវបានជាជម្រើសល្អប្រសើរសម្រាប់ប្រភេទការវិនិយោគរបស់អ្នកផងដែរ។

ក្នុងបទសម្ភាសមួយ លោក អ៊ិន សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរប​ស់ក្រុមហ៊ុន  VTrust Appraisal លើកឡើងស្រដៀងនេះដែរ។ លោកថា “​ពិតណាស់កំហុសឆ្គងដ៏សាមញ្ញបំផុតដែលអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជួបប្រទះគឺនៅពេលដែលទីផ្សារកម្ពុជាផ្លាស់ប្តូរឆា​ប់រហ័សពេក។ មុនពេលការចាប់ផ្តើមគម្រោងណាមួយដែលការសិក្សាលទ្ធភាពដែលអាចជោគជ័យគឺសំខាន់ខ្លាំងណាស់។ ហើយពួកគេត្រូវទទួលយកអនុសាសន៍ពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ។”

ធ្វើការអានដើម្បីស្វែងយល់មិនមែនជាការលំបាកនោះទេ ប៉ុន្តែប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភមួយចំនួនជាការប្រសើរត្រូវជួបជាមួយអ្នកជំនាញក្នុងវិស័យនេះ។

មានភាពជឿជាក់ខ្លាំងពេក

និយាយពីអ្នកជំនាញអចលនទ្រព្យគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាស្ថិតនៅលើដំណាក់កាលនៃការវិវត្តន៍ដំបូង ទោះជាយ៉ាងណាក៏នៅតែមានអ្នកប្រកួតប្រជែងច្រើននៅទីនោះផងដែរ។ ប្រសិនបើមិនមានអ្នកប្រកួតប្រជែងទេនោះភ្នាក់ងារជំនាញក៏មិនមានចំណេះដឹងច្រើនអំពីទីផ្សារផងដែរ។ ដូច្នេះផ្នែកមួយនៃការធ្វើលំហាត់របស់អ្នកគឺជាការពិនិត្យមើលភាពដែលអាចជឿជាក់បាន និងកេរ្តិ៍ឈ្មោះរបស់មនុស្សដែលអ្នកនឹងធ្វើការជាមួយ។

កុំយល់ច្រលំដោយគ្រាន់តែអ្នកជំនាញមិនមានគេហទំព័រមិនមានន័យថាពួកគេជាអ្នកបោកប្រាស់នោះទេ។ ប៉ុន្តែគ្រាន់តែពួកគេមានគេហទំព័រក៏មិនមានន័យថាពួកគេមានជំនាញនោះដែរ។ ដូច្នេះជំនួសឱ្យការទៅរកភ្នាក់ងារឯករាជ្យ ឬទីភ្នាក់ងាររញ៉េរញ៉ៃ សូមព្យាយាមរកមើលស្ថាប័នណាដែលមានការទទួលស្គាល់តួយ៉ាង៖ សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអង់គ្លេស និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ពួកគេទំនងជាមានទាំងព័ត៌មានដែលអ្នកត្រូវការ និងបណ្ដាញដែលអ្នកកំពុងស្វែងរក។

មិនបានរៀបចំផែនការហិរញ្ញវត្ថុ

នេះគឺជាកំហុសឆ្គងដ៏ធំបំផុតដែលវិនិយោគិនបង្កើតឡើងគ្រាន់តែអ្នកមានលុយសល់ច្រើននៅក្នុងគណនីធនាគាររបស់អ្នកបន្ទាប់ពីទិញអចលនទ្រព្យមិនមានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបង់រួចរាល់ទាំងស្រុងនោះទេ។ ដូចនៅក្នុងបណ្តាប្រទេសផ្សេងទៀតដែរកម្ពុជាមានការបង់ពន្ធជាពិសេស និងបន្ទាប់មកអ្នកចំណាយលើការថែទាំ។ ការចំណាយទាំងនេះរួមបញ្ចូលទាំងពន្ធលើការផ្ទេរកម្មសិទ្ធិពន្ធអចលនទ្រព្យប្រចាំឆ្នាំ ពន្ធកាត់ទុក ថ្លៃចំណាយដូចជាការបង់ថ្លៃសេវាសាធារណៈសម្រាប់ការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ ហើយកុំភ្លេចថ្លៃចំណាយលើថ្លៃទឹកភ្លើង និងសេវាធានារ៉ាប់រង និងមានជាច្រើនទៀត។

វិនិយោគិនមួយចំនួនគិតថាការចំណាយបញ្ចប់បន្ទាប់ពីការទិញអចលនទ្រព្យនេះតាមភាពជាក់ស្តែង ការចំណាយចាប់ផ្តើមមានជាប់ជានិច្ច។ នេះគឺជាមូលហេតុដែលផែនការថវិការត្រឹមត្រូវនឹងធ្វើឲ្យអ្នករឹងមាំនៅក្នុងទីផ្សារដោយសារអ្នកដឹងច្បាស់ពីប្រាក់ដែលអ្នកមាន ដឹងថានឹងត្រូវចំណា​យលើអ្វីខ្លះ  និងដឹងថាអ្នកអាចមានទទួលបានផលចំណេញប៉ុន្មាន។

ដូចគ្នាទៅនឹងក្នុងស្ថានភាពផ្សេងទៀតបាននិយាយថាវាជាការពិត “គ្រាន់តែដោយសារតែអ្នកអាចមិនគិតថាអ្នកគួរតែធ្វើវា”។ ហើយថាតើការវិនិយោគចាប់ផ្តើមដោយរបៀបណា  ការស្វែងយល់ពីហានិភ័យត្រូវមានការស្រាវជ្រាវត្រឹមត្រូវ ការយល់ដឹងទូលំទូលាយ និងស្វែងយល់ពីគុណសម្បត្តិជាមុនសិន។​ បើគ្មានចំណុចទាំងនេះទេអ្នកនៅតែមានភាពមិនច្បាស់លាស់។ កំហុសឆ្គងទូទៅដោយអ្នកវិនិយោគអាចជាប្រយោជន៍ដល់អ្នក ប៉ុន្តែសូមចងចាំថាដើម្បីរក្សាឲ្យអ្នកអាចសម្របខ្លួនបានជាមួយអ្វីដែលថ្មី អ្នកត្រូវតែអភិវឌ្ឍន៍ខ្លួនឯងជានិច្ចផងដែរ។

ផ្ដល់​សិទ្ធិ៖ realestate.com.kh

 

 

 

 


ចែករំលែក៖